លោកជំទាវ អាំង សុជាតា ខូយរីដា តែងតាំងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

2023/11/02 06:31:12 pm        69

ពោធិសាត់ ÷ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រកាសតែងតាំង លោកជំទាវ អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥។ ពិធីនេះប្រព្រឹត្តទៅ នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

ក្នុងឱកាសនោះលោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងនូវសេចក្តីសោមនស្សរីករាយ និងបានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ដែលបានរួមកម្លាំងគ្នា ជាធនធានសរុប មធ្យោបាយសរុប គ្រប់គ្រងបានគ្រោះមហន្តរាយទឹកជំនន់ និងការដោះស្រាយ ឆ្លើយតប និងការស្តារឡើងវិញ ជាពិសេសខាងផ្នែកជីវភាពប្រជាពលរដ្ឋរងគ្រោះ, បានទាន់ពេលវេលា មានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្ន និងបញ្ចៀសបានការបាត់បង់អាយុជីវិត, ការខូចខាតទ្រព្យសម្បត្តិ ស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងតាមទិសស្លោករបស់ កាកបាទក្រហមកម្ពុជា មិនទុកនរណាម្នាក់ចោល។

ជាកិច្ចឆ្លើយតបឲ្យបានស័ក្តិសម ទៅនឹងសេចក្ដីទុកចិត្ត និងសង្ឃឹមជឿជាក់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន លោកជំទាវ អាំង សុជាតា ខូយរីដា សូមប្ដេជ្ញាចិត្តថា ខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចែករំលែកពេលវេលា ដោយឆន្ទៈ គោរពគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សំដៅបម្រើឧត្ដមប្រយោជន៍មនុស្សជាតិ រួមចំណែកឲ្យសម្រេចបានតាមទស្សនវិស័យរបស់ កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមអនុសាសន៍ និងសារគន្លឹះរបស់សម្តេចប្រធាន និងប្ដេជ្ញាចូលរួមអភិវឌ្ឍធនធានថវិកា ធនធានមនុស្ស ដើម្បីឆ្លើយឲ្យបានតាមសំណូមពរការងាររបស់ សាខា អនុសាខា។

ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងដែរថា កន្លងមកសាខាបានអនុវត្តតាមសារគន្លឹះរបស់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ សាខាបានធ្វើការផ្សព្វផ្សាយដល់ គ្រប់មជ្ឈដ្ឋាននៅតាមសហគមន៍ ឲ្យចេះថែរក្សាសុខភាព ទាំងម្តាយ និងទារក អោយទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព មិនឲ្យសម្រាលកូនដោយឆ្មបបូរាណជាដាច់ខាត។ ជាមួយគ្នានោះដែរ សាខាបានចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ ដល់លំនៅដ្ឋាន បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹង ជម្ងឺអេដស៍១ធ្នូ ព្រមទាំងបានរៀបចំទិវាជាតិ សុខភាពមាតា ទារក កុមារ និងយុវវ័យ ២១កុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុ្ងងនោះសាខាបានផ្តល់ជាស្បៀងអាហារ សម្ភារៈ និងថវិកាមួយចំនួន ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ស្រ្តីមានផ្ទៃពោះ ស្រ្តីទើបឆ្លងទន្លេទៅតាមកម្មវិធីនិមួយៗ៕  អត្ថបទ÷ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm