ប្រទេស​ឆែក​សន្យា​ នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត

2021/06/08 08:50:42 pm        280

ភ្នំពេញ ៖ លោក ​Martin Vávra ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ថ្មី ប្រចាំ​នៅ​កម្ពុជា ​បាន​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា ​ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ លើ​គ្រប់​វិស័យ ជាពិសេស​ផ្នែក​វិនិយោគ និង​ទេសចរណ៍ ខណៈ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​រយៈពេល​ជាង​៦០​ឆ្នាំ​កន្លងទៅ នៅមានកម្រិត​នៅឡើយ​​។

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា លោក ​Martin Vávra បាន​លើកឡើងថា ​នៅក្នុង​បេសកកម្ម​ការទូត​រប​ស់នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​កម្ពុជា​ និង​ឆែក​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​សេដ្ឋកិច្ច ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក ​និង​ការ​ជំរុញ​អ្នកទេសចរ​ឆែក ​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​ច្រើន​ថែមទៀត​ជាដើម​នោះ​។

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ ​សម្តេច​សាយ ឈុំ​ បាន​លើកឡើងថា​ ប្រទេស​កម្ពុជា ​និង​ឆែក​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥៦ ​ក្រោម​ស្នា​ព្រះហស្ត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ជាមួយ​អតីត​ថ្នាក់ដឹកនាំ​ឆែក​ជំនាន់​មុន​។ ​រហូតមកដល់​ពេលនេះ​នាក់​ទំនង​ការទូត​ប្រទេស​ទាំងពីរ​មាន​រយៈពេល ​៦៥​ឆ្នាំ ហើយ​ឆ្នាំនេះ ​គឺជា​ខួប​លើក​ទី​៦៥​ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឆែក​។

សម្តេច សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក​ ដែល​បាន​រួម​ចំណែក​ដ៏​ថ្លៃថ្លា ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​ខាងលើ​វិស័យ​សុខាភិបាល​ វិស័យ​អប់រំ មនុស្សធម៌ និង​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ហើយ​ក្នុង​នោះដែរ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក​ក៏បាន​ជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ដល់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ​បាន​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ឆែក​ចាប់​តាំងពី​ឆ្នាំ​១៩៧៩ ​មាន​និស្សិត​កម្ពុជា​ប្រមាណ​៣០០​នាក់ ​ហើយ​និស្សិត​ទាំងអស់​នោះ​បាន​កំពុង​ក្លាយ​ជា​កម្លាំង​ដ៏​រឹងមាំ ក្នុង​ការកសាង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​តាំងពី​ពេលមុន​រហូត​បច្ចុប្បន្ន ​និង​តទៅ​ពេល​អនាគត​ទៀត​៕

​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm