សម្ដេចធីបតី៖ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈផ្ដោតវិស័យចំនួន ១០ មាន៣៨មុខជំនាញ

2023/11/02 07:47:45 pm        255

កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ដែលនឹងប្រកាសជាផ្លូវការនាពេលខាងមុខនេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។

សម្ដេចធីបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ ម៉ឺននាក់នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា រាជរដ្ឋាភិបាលតែងតែគិតគូរគ្រប់ពេលវេលាដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយដើម្បីប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យ​ចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។

នៅក្នុងឱកាសចំណេះសំណាលជាមួយកម្មករនិយោជិតនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងាររៀបចំការចុះឈ្មោះយុវជនដែលចង់រៀនជំនាញវិជ្ជាជីវៈនានានាក្នុងកម្មវិធីគោលនយោបាយថ្មីនេះ ​ឱ្យកាន់តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល។ សម្ដេចធិបតី ក៏បានស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនពលរដ្ឋឱ្យកាន់តែច្រើន ទាំងវគ្គបណ្ដុះ បណ្ដាលពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ, វគ្គថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងវគ្គបណ្ដុះបណ្ដាលពេលយប់ជាដើម៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        77
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm