រលកខ្ពស់ៗ បានវាយខ្ទប់មកលើជញ្ជាំងផ្លូវតាមបណ្តោយឆ្នេរសមុទ្រ កាលពីថ្ងៃពុធ ខណៈព្យុះ Ciaran បានវាយបោកបក់មកលើទីក្រុង Penzance ក្នុងតំបន់លំហែរកាយ នៅឆ្នេរភាគខាងត្បូងប្រទេសអង់គ្លេស។

អង្គភាពសេវាអាកាសធាតុជាតិចក្រភពអង់គ្លេសបាននិយាយថា ព្យុះ Ciaran នឹងឆ្លងកាត់ ទៅភាគខាងត្បូង ចូលពាក់កណ្តាលចក្រភពអង់គ្លេសនៅល្ងាចថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះ។
ការិយាល័យឧត្តុនិយម បាននិយាយថាខ្យល់បក់ខ្លាំង អាចវាយបក់នៅតាមតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសអង់គ្លេស ជាកន្លែងដែលមានសន្ទុះខ្យល់ពី៧០ ទៅ៨០ ម៉ាយស៍ក្នុងមួយម៉ោង ដែលអាចកើតមាននៅទីតាំងដែលបានបង្ហាញមួយចំនួននឹងត្រូវរងការវាយបោកបក់ដោយព្យុះ មានល្បឿនលើសពី ៨៥ ម៉ាយស៍ក្នុងមួយម៉ោង។
