«ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» ជាប្រធានក្នុងយុទ្ធនាការបរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តព្រះវិហារ

2023/11/02 10:16:53 pm        222

ព្រះវិហារ៖ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» ជាប្រធានបទមួយក្នុងយុទ្ធនាការបរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តព្រះវិហារ ដែលផ្ដួចផ្ដើមឡើងអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាម ទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។

ជាក់ស្ដែងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល​ខេត្តព្រះវិហារ បានបន្ដដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានប្រមាណជាង ២៥០នាក់ ចូលរួមបរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែក១៦មករាខេត្ត និងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣-២០២៣)។

ពិធីនេះប្រព្រឹត្តិទៅនៅបរិវេណទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលមានការចូលរួម​ពី​សំណាក់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងអភិបាល​រងខេត្ត ​ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ​កងកម្លាំង ពលទាហាន ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ​ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព​សហព័ន្ធយុវជន​កម្ពុជា​ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះឯកឧត្ដម គីម រិទ្ធី ​បានសម្តែងនូវក្តីរីករាយសប្បាយរីករាយ ​និង​ថ្លែង​អំណរគុណ​ចំពោះវត្តមាន នាយទាហាន នាយទាហានរង ​និងពលទាហានទាំងអស់ ដែលបាន ចូលរួម​ដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ​ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យ​មនុស្សធម៌ ​ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។

ឯកឧត្តម បន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ ដែលអាច​ផ្តល់​ឈាមប្រកបដោយ ចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅ​ជួយ​សង្គ្រោះអាយុជីវិត ​ជនរងគ្រោះទូទៅ ​ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់​មានតម្រូវការឈាម។

ទន្ទឹមគ្នានេះឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​ និង​តួអង្គពាក់ព័ន្ធ ​ពិសេសកងកម្លាំងចូលរួមបរិច្ចាគឈាម ​ដើម្បីសង្គ្រោះជីវិតមនុស្ស ព្រោះវាជាកាយ​វិការ​ប្រកប​ដោយ​មនុស្សធម៌​ដ៏មានតម្លៃបំផុត​ ដែលយើងគ្រប់រូបគួរចូលរួមទាំងអស់គ្នា៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm