Djokovic ឈ្នះ​កីឡាករ​វ័យក្មេង​អ៊ីតាលី Musetti ទាំង​លំបាក ​ខណៈ Nadal ឡើង​វគ្គ ៨​នាក់​ចុងក្រោយ​

2021/06/08 09:46:55 pm        58

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, French Open បន្ទាប់ពី​ជ័យជំនះ​ទាំង​លំបាក​លើ​កីឡាករ​វ័យ ១៩ឆ្នាំ​អ៊ីតាលី Lorenzo Musetti​។

​​បើកឆាក​សិត​ដំបូង Musetti បាន​យកឈ្នះ ៧-៦(៩-៧) និង​បន្ត​យកឈ្នះ​សិត​ទី​ពីរ​ទៀត ៧-៦(៧-២)​។ ​​យ៉ាងណាក្តី​ថ្វីបើ​តាម​ពីក្រោយ ២សិត Novak Djokovic បាន​វាយបក​វិញ ៦-១ និង ៦-០ មុនពេល​ដែល​សិត​ចុងក្រោយ Djokovic នាំមុខ ៤-០ តែ Musetti មាន​របួស​មិនអាច​បន្ត​ការប្រកួត​បាន​។ ​​Lorenzo Musetti បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ៧៦ នេះ​គឺជា​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ Grand Slam ខណៈ​បរាជ័យ​លើក​នេះ​ដើរ​ចេញពី​ទីលាន​ប្រកួត ​ដោយមាន​ការ​កោត​សរសើរ ងើបឈរ​ទះដៃ​លើក​ទឹក​ចិត្ត​ពី​អ្នកគាំទ្រ​។ ​​ជុំ​បន្ត​វគ្គ ៨នាក់​ចុងក្រោយ Djokovic នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អ៊ីតាលី​មួយរូប​ទៀត​គឺ Matteo Berettini​។

​​ងាក​មក​អធិរាជ​នៅ French Open កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ​មិន​លំបាក​ដូច Djokovic ឡើយ​ក្រោយ​យកឈ្នះ​កីឡាករ​អ៊ីតាលី Jannick Sinner ៧-៥, ៦-៣ និង ៦-០​។ ​ជុំ​បន្ត Rafael Nadal នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អា​ហ្ស​ង់​ទីន Diego Schwartzman ដែល​បាន​យកឈ្នះ​កីឡាករអាល្លឺម៉ង់ Jan-Lennard Struff៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        69
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        96
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm