​មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ចជំរុញឱ្យជនមានពិការភាពរៀនជំនាញវិជ្ជាជីវៈដើម្បីចិញ្ចឹមជីវិត

2023/11/02 11:46:11 pm        101

ភ្នំពេញ ៖ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជំរុញដល់ជនមានពិការភាព ត្រូវខិតខំរៀនចំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីទុកជាទុនក្នុងការចិញ្ចឹមជីវិត ខណៈបច្ចុប្បន្នក្រសួងកំពុងរៀបចំយន្តការ និងយុទ្ធសាស្ត្រ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហារបស់ពួកគេ។ 

​ការបញ្ជាក់របស់ ឯកឧត្តម ឯម ច័ន្ទមករា បែបនេះ ធ្វើឡើងក្រោយមានសំណើរពីក្រុមជនមានពិការភាព ស្នើសុំច្រៀងរកថវិកានៅតាមទីតាំងភ្លើងស្តុបនានាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្នុងឱកាសពិធីសំណេះសំណាលជាមួយជនមានពិការភាពសរុបចំនួន ១៣០ រូបដែលច្រៀងនៅតាមសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីស្ដាប់នូវបញ្ហាប្រឈមនានាដែលកើតមានចំពោះពួកគេ និងសំណូមពរផ្សេងៗនោះ។

ឯកឧត្តមបានថ្លែថា ក្រសួងសង្គមកិច្ច នឹងយកសំណើររបស់បងប្អូនមានពិការភាពទៅពិនិត្យ និងសិក្សាអំពីអាទិភាព និងលទ្ធភាពណាមួយ ដើម្បីធ្វើយ៉ាងណាជួយបងប្អូនមានពិការភាពឱ្យមានជីវភាពល្អប្រសើរទ្បើងវិញ។ ខណៈបច្ចុប្បន្នក្រសួងកំពុងរៀបចំយន្តការ និងយុទ្ធសាស្ត្រជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាជួយដោះ ស្រាយបញ្ហាជូនបងប្អូនមានពិការភាពទាំងអស់។

សូមជម្រាបថា ក្នុងឱកាសពិធីសំណេះសំណាលជាមួយជនមានពិការភាពសរុបចំនួន ១៣០ រូបដែលច្រៀងនៅតាមសាធារណៈក្នុងរាជធានីភ្នំពេញ ជនមានពិការភាពជាច្រើននាក់បានលើកជាសំណើដូចគ្នាៗ ដើម្បីឱ្យក្រសួងសង្គមកិច្ចជួយសម្រួលដល់ពួកគេមាន លទ្ធភាពច្រៀង និងលេងភ្លេងនៅតាមកម្មវិធីមង្គលការ និងកម្មវិធីផ្សេងៗ និងជាពិសេសជួយសម្រួលឱ្យពួកគេបន្តបានច្រៀងនៅតាមទីតាំងភ្លើងស្តុបព្រមទាំងស្នើឱ្យក្រសួង ពិនិត្យមើលលទ្ធភាពដល់បងប្អូនមានពិការភាពបានចូលក្របខណ្ឌរដ្ឋផងដែរ។

ជនមានពិការភាពបានលើកឡើងថា មុខរបររបស់ពួកគេប្រចាំថ្ងៃ គឺមានតែមុខរបរច្រៀងចំរៀង និងផ្ដល់សេវាម៉ាស្សាជូនភ្ញៀវប៉ុណ្ណោះ។ ដូច្នេះទើបពួកគេសូមសំណូមពរគិតគូរ និងយោគយល់ធ្វើយ៉ាងណាឲ្យបងប្អូនជនពិការទាំងអស់បានច្រៀង នៅតាមភ្លើងស្តុបបន្តទៀត។ ប៉ុន្ដែពួកគេនឹងមិនច្រៀងនៅទីតាំងណាដែលមានការហាមឃាត់នោះទេ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        85
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm