របាយការណ៍ បង្ហាញថា លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក មាននិន្នាការធ្លាក់ចុះ

2023/11/03 12:06:44 am        106

វិទ្យាស្ថានស្រវជ្រាវអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា)នេះ បានឲ្យដឹងថា ប្រទេសជិតពាក់កណ្តាលនៃពិភពលោក កំពុងមើលឃើញកម្រិតនូវការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីប្រទេសខ្លះ ដែលកាន់លទ្ធិប្រជាធិបតេយ្យយូរអង្វែងជាប្រវត្តិសាស្ត្រមកហើយនោះ ក៏ស្ថិតក្នុងចំណោមប្រទេសទាំងនោះដែរ។

វិទ្យាស្ថានអន្តរជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជំនួយដល់ការបោះឆ្នោត (International IDEA) ដែលមានមូលដ្ឋាន នៅទីក្រុង Stockholm ប្រទេសស៊ុយអែត បានបង្ហាញថា ប្រទេសចំនួន៨៥ ក្នុងចំណោមប្រទេសចំនួន ១៧៣ ដែលត្រូវបានស្ទង់មតិ «បានកើតមានការធ្លាក់ចុះយ៉ាងហោចណាស់នូវសូចនាករសំខាន់មួយ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ»។

វិទ្យាស្ថានបានបន្ថែមថា៖ «លទ្ធិប្រជាធិបតេយ្យ ដែលបានបង្កើតឡើងជាច្រើន កំពុងជួបប្រទះនឹងឧបសគ្គនានា រាប់ចាប់ពីការធ្លាក់ចុះនៃសមភាពក្រុមមនុស្សក្នុងសង្គម នៅសហរដ្ឋអាមេរិក សេរីភាពសារព័ត៌មាន នៅប្រទេសអូទ្រីស និងការទទួលបានយុត្តិធម៌ នៅចក្រភពអង់គ្លេស»។

ក្នុងនាមជាអ្នកនិពន្ធម្នាក់នៃរបាយការណ៍ The Global State of Democracy ឆ្នាំ២០២៣ លោក Michael Runey ដែលជាមន្ត្រីកម្មវិធីរបស់វិទ្យាស្ថាន បានប្រាប់សារព័ត៌មានថា៖ «នេះគឺជាឆ្នាំទី៦ ដែលយើងបានឃើញថា ប្រទេសច្រើនឡើងៗ មានការដើរថយក្រោយ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ជាជាងធ្វើឲ្យប្រសើរឡើង»។ 

លោកបានបន្ថែមថា និន្នាការរយៈពេល ៦ឆ្នាំនោះ បានបង្ហាញឲ្យឃើញពី «ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ» ក្នុងរយៈពេលដ៏យូរបំផុត ដែលវិទ្យាស្ថានបានមើលឃើញ គិតចាប់តាំងពីវិទ្យាស្ថានបានចាប់ផ្តើមប្រមូលទិន្នន័យ ក្នុងឆ្នាំ១៩៧៥៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        64
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        55
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm