Coco Gauff និង Iga Swiatek ឡើង​វគ្គ ៨​នាក់​ចុងក្រោយ French Open

2021/06/08 10:15:25 pm        100

​វាយ​កូន​បាល់៖ ​កីឡា​ការិនី​វ័យក្មេង​អាមេរិក Coco Gauff រឺ​គេ​ស្គាល់​ថា​ជា Serena Williams តូច​នោះបាន​បន្ត​ដំណើរ​ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Grand Slam, French Open ជា​លើកដំបូង​ក្នុង​អាជីព ​ក្រោយ​ជ័យជំនះ​លើ​កីឡា​ការិនី​ទុយ​នេ​ស៊ី Ons Jabeur ៦-៣ និង ៦-១​។

​​Coco Gauff ដែល​ធ្លាប់​ជា​ជើងឯក French Open ដែរ​កាលពី​ឆ្នាំ២០១៨ តែ​ជា​ពាន French Open សំរាប់​យុវជន​បាន​ចំណាយ​ពេល​ត្រឹម ៥៣​នាទី​ប៉ុណ្ណោះ​ដើម្បី​យកឈ្នះ​ការប្រកួត​នេះ​។ កីឡា​ការិនី​វ័យ ១៧​ឆ្នាំ​រូប​នេះ​ដែរ ក៏​មិនទាន់​ចាញ់​មួយ​សិត​ណា​ឡើយ​មកដល់ពេលនេះ​នៅ French Open ឆ្នាំនេះ ដោយ​ជ័យជំនះ​ជុំ​កន្លងមក​ សុទ្ធតែ​ធ្វើ​អោយ​គូប្រកួត​មិន​អាច​តដៃ​បាន​។​ ​Coco Gauff ក៏បាន​ក្លាយ​ជា​កីឡា​ការិនី​វ័យក្មេង​បំផុត​ ដែល​ឈាន​ចូល​វគ្គ ៨​នាក់​ចុងក្រោយ​នៅ French Open ផង​ដែរ​ក្នុង​វ័យ ១៧ឆ្នាំ ៨៦ថ្ងៃ រាប់​ពី​ឆ្នាំ២០០៦ ដែល​ធ្វើ​បាន​ដោយ Nicole Vaidisova​។

​​ជុំ​បន្ត Coco Gauff នឹង​ជួប​ជាមួយ​កីឡាករ​ឆេ​ក Krejcikova ដែល​បាន​យកឈ្នះ​កីឡា​ការិនី​អាមេរិក​ធ្លាប់​ជា​ជើងឯក​រង Sloane Stephens​។ ​ងាក​មក​អ្នកការពារ​តំណែង​ជើងឯក កីឡា​ការិនី​ប៉ូឡូញ Iga Swiatek ក៏​មិន​មាន​បញ្ហា​ដែរ​ ក្រោយ​យកឈ្នះ​កីឡា​ការិនី​អ៊ុយ​ក្រែ​ន Marta Kostyuk ៦-៣ និង ៦-៤ បន្ត​ជួប​ជាមួយ​កីឡា​ការិនី​ក្រិ​ក Maria Sakkari ដែល​បាន​យកឈ្នះ Sofia Kenin៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm