លោកស៊ី ជីនពីង ថ្លែងប្រាប់ក្រុមមន្ត្រីថា ពួកគេកំពុងត្រូវបានតាមពីក្រោយដោយស្រមោលនៅពេលបង្ក្រាបអំពើពុករលួយ

2023/11/03 12:08:34 am        91

ប្រធានាធិបតីចិន ស៊ី ជីនពីង បាននិយាយថា ក្រុមមន្ត្រីចិន គួរតែមានអារម្មណ៍ថា ពួកគេ កំពុងត្រូវបានដើរតាមពីដោយស្រមោល នៅពេលលោក បន្តការបង្រ្កាបអំពើពុករលួយ។

សារព័ត៌មាន SCMP បានរាយការណ៍ថា លោក ស៊ី បានចេញការព្រមានរបស់ខ្លួន នៅក្នុងកិច្ចប្រជុំនៃគណៈកម្មការសវនកម្មកណ្តាល ក្នុងខែឧសភា ប៉ុន្តែសុន្ទរកថា ដែលមិនបានផ្សព្វផ្សាយពីមុន ត្រូវបានបង្ហាញនៅក្នុងសារព័ត៌មាន Qiushi ដែលជាកាសែតរបស់បក្សកុម្មុយនីឈានមុខគេ ក្នុងសប្តាហ៍នេះ។ 

លោក បាននិយាយថា គោលដៅរបស់សវនករជាន់ខ្ពស់របស់ប្រទេសនេះ «គួរតែមានអារម្មណ៍ថា សវនកម្ម ដើរតាមពួកគេ ដូចជាស្រមោល ហើយពួកគេ មានអារម្មណ៍ថា មាននរណាម្នាក់ កំពុងមើលពួកគេគ្រប់គ្នា គ្រប់ពេលវេលា»។

មេដឹកនាំចិនរូបនេះ ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តោតលើនាយកដ្ឋានគ្រប់គ្រងមូលនិធិសាធារណៈ ទ្រព្យសម្បត្តិ និងធនធានរបស់រដ្ឋ។

លោក ស៊ី ដែលមានវ័យ ៧០ឆ្នាំ បានដាក់អាទិភាពលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ចាប់តាំងពីលោក បានឡើងកាន់អំណាច ក្នុងឆ្នាំ ២០១២ ដោយទទួលបានការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់អំពើពុករលួយពីបណ្តាស្ថាប័នសាធារណៈ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm