ក្រុមហាម៉ាស់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួនបណ្តាលឲ្យមនុស្ស ១៩៥នាក់ស្លាប់

2023/11/03 12:44:42 am        143

ជនបរទេសជាច្រើននាក់បន្ថែមទៀត បានត្រៀមចាកចេញពីតំបន់ហ៊ុមព័ទ្ធហ្កាហ្សា នៅថ្ងៃព្រហស្បតិ៍នេះខណៈរដ្ឋាភិបាលក្រុមហាម៉ាស់ និយាយថា ពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់១៩៥នាក់បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន Jabalia ជាការវាយប្រហារដែលអ៊ីស្រាអែល និយាយថា បានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់។ ជនជាតិបរទេសយ៉ាងហោចណាស់ ៣២០នាក់ នៅលើបញ្ជីដំបូង៥០០នាក់ ព្រមទាំងពលរដ្ឋតំបន់ហ្កាហ្សាដែលរងរបួសធ្ងន់រាបសិបនាក់ បានឆ្លងកាត់ចូលមកប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធ ក្រោមកិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល អេហ្ស៊ីប និងក្រុមហាម៉ាស់។

អ្នកកាន់លិខិតឆ្លងដែនមកពី ប្រទេសអូស្រាលី អូទ្រីស ប៊ុលហ្គារី សាធារណៈរដ្ឋឆែក ហ្វាំងឡង់ ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ហ្សកដានី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានជម្លៀសចេញ។ មន្ត្រីតំបន់ហ្កាហ្សានិយាយថា ច្រកឆ្លងកាត់ព្រំដែន Rafah បើកឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ដូច្នេះជនបរទេសច្រើនបន្ថែមទៀត អាចចាកចេញ។ ប្រភពផ្នែកការទូត បាននិយាយថា អ្នកកាន់លិខិតឆ្លងដែនបរទេសប្រមាណ៧.៥០០នាក់ នឹងចាកចេញពីតំបន់ហ្កាហ្សារយៈពេលប្រហែល២សប្តាហ៍។ 

ដោយបង្កើនការវាយលុកទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សា តាមដីគោក តាមសមុទ្រ និងតាមអាកាស នៅក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីកម្ទេចក្រុមអ៊ីស្លាមនិយម គាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីការសម្រុកចូលឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា។ 

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ការផ្ទុះជាច្រើនត្រូវបានលាន់លឺ កាលពីពេលព្រឹកថ្ងៃព្រហស្បតិ៍នេះនៅជុំវិញមន្ទីពេទ្យ Al-Quds ក្នុងទីក្រុងតំបន់ហ្កាហ្សាដែលមានមនុស្សច្រើន។ កាលពីពេលមុន អាជ្ញាធរអ៊ីស្រាអែល បានព្រមានឲ្យអ្នកនៅមន្ទីរពេទ្យជម្លៀសខ្លួនចេញជាបន្ទាន់ ដែលមន្ត្រីអង្គការសហប្រជាជាតិ និយាយថាមិនអាចធ្វើទៅបានទេដោយគ្មានការបង្កគ្រោះថ្នាក់ដល់អ្នកជំងឺនោះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm