សម្តេច​តេ​ជោ​ បន្ត​ផ្តល់​អំណោយ​ថេប​ប្លេ​ត និង​បរិក្ខារ​ពេទ្យ​ជូន​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​ចំនួន​៥

2021/06/08 04:39:26 pm        159

​ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នៅ​ថ្ងៃទី​០៨​ ខែមិថុនា​នេះ បន្ត​ផ្តល់​អំណោយ​ថេប​ប្លេ​ត និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយ​ចំនួនទៀត ជូន​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ក្នុង​រាជធានី​-​ខេត្ត​ចំនួន​៥​។​

​គណៈកម្មការ​ចំពោះ​កិច្ច​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នៅ​ថ្ងៃទី​០៨​ខែមិថុនា​នេះ បាន​ប្រគល់​ថេប​ប្លេ​ត ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយ​ចំនួនទៀត ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង ក្នុង​ខេត្ត​ចំនួន​៥​រួមមាន​៖ ​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន​។​

​ពិធី​ប្រគល់​-​ទទួល​អំណោយ​ទាំង​អស់នេះ ធ្វើឡើង​នៅ​សាលាខេត្ត​ពោធិ៍សាត់ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស លោកស្រី​ជំទាវ​វេជ្ជបណ្ឌិត​លី អាយ​លែ​ន​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ឯកឧត្តម​ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់ និង​តំណាង​មន្ទីរ​សុខាភិបាល​នៅ​ខេត្ត​ទាំង​៥​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោកជំទាវ​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គ​.​វ​.​ក​.១៩ បាន​មានប្រសាសន៍ថា «​ក្រោម​ការគិតគូរ និង​យក​ចិ​ត្ដ​ទុកដាក់​របស់​សម្ដេច​តេ​ជោ ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា មាន​វឌ្ឍនភាព​គួរ​ជាទី​មោទកភាព ដែល​ធ្វើឡើង​តាម​លំដាប់លំដោយ ហើយ​សំភារៈ​ទាំងអស់នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ដំណើរ​ការចាក់​វ៉ាក់សាំង​របស់​ក្រុមគ្រូពេទ្យ​។​

​សម្រាប់​សម្ភារ​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ផ្តល់ជូន​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​ចំនួន​៥ មាន​សម្ភារៈ​ដូចជា​៖ ឡេ​ប​ថប (Labtop), ម៉ាស៊ីន​ព្រី​ន​, ម៉ាស​, សំលៀកបំពាក់​សុវត្ថិភាព​របស់​គ្រូពេទ្យ​, របាំងមុខ​, ស្រោមជើង ស្រោមដៃ​, ម៉ាស៊ីន​វ៉ាស់​កម្ដៅ​, និង​ម៉ាស៊ីន​សម្ពាធ​ឈាម​ជាដើម​។​

​បើតាម​ឯកឧត្តម ​ម៉ៅ ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់ មានប្រសាសន៍​ដែរ​ថា សម្ភារៈ​ដែល​ទទួលបាន​ពី​ស​ម្តេច​តេ​ជោ​នៅពេលនេះ ក្រុម​គ្រូ​ចាក់​វ៉ាក់សាំង​នៅក្នុង​ខេត្ត នឹង​យកទៅ​ប្រើប្រាស់​ឳ្យ​ចំ​គោលដៅ​។ ក្រៅពីនេះ​ឯកឧត្តម​បានបង្ហាញ​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​_១៩ របស់​រដ្ឋបាលខេត្ត​ផងដែរ​។​

​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ការចម្លង​ជំងឺ​កូ​វីដ​-19 និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-19 ទៅលើ​វិស័យសេដ្ឋកិច្ច និង​សង្គម​៕ អត្ថបទ​៖​ ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        1
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm