ពលរដ្ឋអាហ្វហ្គានីស្ថានជាង ១៦៥.០០០នាក់ ភៀសខ្លួនចេញនៅក្នុងខែបន្ទាប់ពីមានការបញ្ជាពីរដ្ឋាភិបាលប៉ាគីស្ថាន

2023/11/03 02:16:18 am        93

ក្រុមមន្ត្រី នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) នេះ បាននិយាយថា ប្រជាជនអាហ្វហ្គានីស្ថានជាង ១៦៥.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន នៅក្នុងខែដែលបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានចេញឱសានវាទដល់មនុស្ស ១,៧លាននាក់ឲ្យចាកចេញ បើពុំដូច្នោះទេប្រឈមនឹងការចាប់ខ្លួន និងការនិរទេស។

មនុស្សភាគច្រើនបានប្រញាប់ប្រញាល់ទៅកាន់ព្រំដែន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលថ្ងៃផុតកំណត់ បានខិតជិតមកដល់ ហើយនគរបាលបានចាប់ផ្តើមបើកមជ្ឈមណ្ឌលឃុំខ្លួនជាច្រើនកន្លែង ដើម្បីឃុំខ្លួនជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានចាប់ខ្លួន។

មន្ត្រីនៅឯច្រកព្រំដែនដ៏មមាញឹកបំផុតរបស់ប្រទេស នៅទីក្រុង Torkham ក្នុងខេត្ត Khyber Pakhtunkhwa បានងើបធ្វើការតាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដើម្បីចាត់ចែងឲ្យរួចរាល់មនុស្សចំនួន ២៨.០០០នាក់ ដែលឈរជាជួរចម្ងាយ ៧គីឡូម៉ែត្រ។ ចំណែកអាជ្ញាធរ នៅខាងព្រំដែនអាហ្វហ្គានីស្ថាន ត្រូវប្រឹងជម្នះនឹងទំហំនៃចំនួនដ៏ច្រើននេះ ខណៈដែលពួកគេព្យាយាមដោះស្រាយជាមួយអ្នកដែលវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដោយអ្នកខ្លះ ទើបបានឈានជើងជាន់ដែនដីអាហ្វហ្គានីស្ថានជាលើកដំបូង ក្នុងឆាកជីវិតរបស់ពួកគេ។

សូមបញ្ជាក់ថា ពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ បានធ្វើដំណើរចូលទៅក្នុងប្រទេសប៉ាគីស្ថាន នៅន្មានទសវត្សរ៍ថ្មីៗនេះ ដោយបានភៀសខ្លួនចេញពីជម្លោះហិង្សា ដែលកើតមានជាបន្តបន្ទាប់ ក្នុងនោះរួមទាំងចំនួន ដែលត្រូវប៉ាន់ប្រមាណ ៦០០.០០០នាក់ផងដែរ គិតចាប់តាំងពីរដ្ឋាភិបាលតាលីបង់ បានដណ្តើមអំណាច ក្នុងខែសីហា ឆ្នាំ២០២១ និងបានដាក់ចេញនូវច្បាប់អ៊ីស្លាមយ៉ាងតឹងរ៉ឹងរបស់ខ្លួន។

ប៉ាគីស្ថានបានឲ្យដឹងថា ផែនការការនិរទេសនេះ គឺដើម្បីការពារ «សុខុមាលភាព និងសន្តិសុខ» របស់ខ្លួន បន្ទាប់ពីមានការវាយប្រហារកើនឡើងយ៉ាងខ្លាំងក្លា ដោយរដ្ឋាភិបាល បានបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធ ដែលកំពុងប្រតិបត្តិការពីប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm