កម្ពុជា​-​ចិន ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​បំផ្លាញ​ចោល​បណ្តាញ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​

2021/06/08 11:50:38 pm        155

ភ្នំពេញ៖ នៅ​ថ្ងៃទី០​៨ ខែមិថុនា​នេះ កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​ចិន លើក​ទី​៩​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន តាម​ប្រព័ន្ធ​Video Conference​។

នៅក្នុង​កិច្ចប្រជុំ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនថ្លែងថា បច្ចុប្បន្ន​ចរាចរណ៍​ឆ្លងដែន​គ្រឿងញៀន​ខុសច្បាប់​នៅ​មិនទាន់មាន​ភាពស្ងប់ស្ងាត់​ទេ ដែល​បញ្ហា​នេះ​កម្ពុជា ស្នើសុំ​មិត្ត​ចិន​បង្កើន​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ខ្លាំងក្លា​បន្ថែមទៀត​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ មាស វិ​រិ​ទ្ធ បាន​ថ្លែងថា តម្រូវការ​គ្រឿងញៀន​នៅតាម​បណ្តា​ប្រទេស​នីមួយៗ រួមទាំង​ទីផ្សារ​គ្រឿងញៀន​ខុសច្បាប់​មានការ​កើនឡើង​ច្រើនជាង​មុន ដែល​បញ្ហា​នេះ គឺ​តម្រូវឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់ កម្ពុជា ចិន ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ជាមួយ​បណ្តា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​រ​ផ្លាស់ប្តូរ​ព័ត៌មាន​អោយ​គ្នា​ទៅវិញទៅមក ដើម្បី​បំផ្លាញចោល​អោយអស់​នូវ​ខ្សែបណ្តាញ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងដែន​នានា​។​

​ឯកឧត្តម បន្តថា ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ចិន កន្លងមក​យើង​បាន​បង្ក្រាប​បាន​នូវ​ឧក្រិដ្ឋជន​ជាតិចិន និង​ចាប់យក​បាន​នូវ​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​បានជា​ច្រើន​រយ​គីឡូក្រាម យក​ធ្វើការ​បំផ្លាញចោល​ទាំងអស់​។

​តាមរយៈ​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា ចិន នាយ​ឧ​ត្ត​ម​សេនីយ មាស វិ​រិ​ទ្ធ បាន​ថ្លែងអំណរគុណ​ភាគី​មិត្ត​ចិន ពិសេស​គណៈកម្មាធិការ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន​ចិន NNCC ដែល​តែងតែ​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​ក​ម្ព​ជា ពិសេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ហើយ​តាមរយៈ​កិច្ចប្រជុំ បាន​ធ្វើអោយ​កម្ពុជា​ទទួល​បាន​នូវ​លទ្ធផល និង​បទពិសោធន៍​ក្នុង​ការងារ​ជួយ​គ្នា​ទៅវិញទៅមក​បង្ក្រាប​បទ​ល្មើស​នានា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​បន្ត​សហការគ្នា​អោយបាន​ខ្លាំង​ជាង​មុន​។​

​នៅក្នុង​កិច្ចប្រជុំ​ទ្វេ​ភាគី ដែល​ភាគី​ចិន​ដឹកនាំ​ដោយ ឯកឧត្តម លាំង យុន អគ្គលេខាធិការ​ប្រតិបត្តិ​នៃ​​គណៈកម្មាធិការ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន​ចិន (NNCC) និង​ជា​អគ្គនាយក​ការិយាល័យ​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេស​ចិន បាន​កោតសរសើរ​កិច្ចខិតខំ​របស់​កម្ពុជា ក្នុងការ​បង្ការ បង្ក្រាប បទល្មើស​គ្រឿងញៀន​ទោះបី​កម្ពុជា​កំពុង​ប្រឈម​យ៉ាង​ក៏ដោយ ហើយ​ភាគី​ចិន​បន្ត​សហការ​ជួយ​ដល់​កម្ពុជា​បំផ្លាញ​ដល់​ឫសគល់​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ រួមទាំង​ក្រុម​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន ធ្វើ​យ៉ាងណា​កុំឱ្យ​ឧក្រិដ្ឋជន​ទាំងនោះ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​កន្លែង​ផលិត​ជួញដូរ​គ្រឿងញៀន​ទៅកាន់​ប្រទេស​ទី​បី​៕ ​អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        69
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm