កម្ពុជា-សហ​រដ្ឋអាមេរិក ជំរុញ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា លើ​ផ្នែក​សន្តិសុខ​លម្ហ​សមុទ្រ​

2021/06/08 06:10:28 pm        569

​ភ្នំពេញ៖ អនុព័ន្ធយោធា​សហរដ្ឋ​អា​មេ​រិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា នៅក្នុង​ដំណើរ​កិច្ច​សហប្រតិបត្តិ​ផ្នែក​យោធារវាង​សហរដ្ឋ​អាម៉េរិក និង​កម្ពុជា មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គឺមាន​ការរីកចំរើន​ជា​បន្តបន្ទាប់ ជាពិសេស​ការ​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ទៅ​ដំណើរ​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​លម្ហ​សមុទ្រ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ការពារជាតិ​។​

​នៅ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជាមេបញ្ជាការ​កងទ័ពជើងទឹក នា​ថ្ងៃទី០​៧ ខែមិថុនា​នេះ លោក វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា នាយការិយាល័យអនុព័ន្ធយោធា​សហរដ្ឋ​អា​មេ​រិក ដែល​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​នៅ​កម្ពុជា​បាន​ថ្លែងថា នៅ​អាណត្តិ​បេសកកម្ម​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា ក្នុង​រយៈពេល​២​ឆ្នាំ​កិច្ច​ចុងក្រោយ​នេះ គឺ​មាន​ដំណើរការ​ល្អប្រសើ​រ ហើយ​នៅក្នុង​អាណត្តិ​បេសកកម្ម​លើ​ផ្នែក​យោធា​ជា​បន្ត​របស់​លោក​វរសេនីយ៍ត្រី អា​រី​ស រី​ប៊ូ​ជី​អូ នាយការិយាល័យ អនុព័ន្ធយោធា​សហរដ្ឋ​អា​មេ​រិច​ថ្មី ប្រចាំ​នៅ​កម្ពុជា គឺ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​អោយបាន​ល្អប្រសើរ​ជាងនេះទៀត ជាពិសេស​ការងារ​គ្រប់គ្រង​សន្តិសុខ​លម្ហ​សមុទ្រ​កម្ពុជា​។​

​បើតាម​ការ​ថ្លែង​របស់​ឯកឧត្តម នាយ​ឧ​ត្ត​មនា​វី ទៀ វិញ បាន​បញ្ជាក់ថា នៅក្នុង​ដំណើរ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ទ័ពជើង​ទឹក ភាគី​យោធា​សហរដ្ឋ​អា​មេ​រិក បានធ្វើ​ជួយឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់​លើ​ផ្នែក​ថែទាំ​ជួសជុល​នាវាផ្ដល់​បទពិសោធន៍​បច្ចេកទេស​ផ្សេងៗ តាមរយៈ​ការសិក្សា​នៅលើ​នាវា​ផ្ទាល់ ការបង្ហាត់បង្រៀន​ភាសា​អង់​គ្លេស មាន​រយៈពេល​វែង​ខ្លី ក្រៅពីនេះ​ ក៏​ជួយ​ផ្នែក​បញ្ហា​ដោះមីន ហើយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​បើតាម​ការបញ្ជាក់​បន្ថែម​ពី​ឧ​ត្ត​មនា​វី​ឯក វណ្ណ ប៊ុន​លៀង មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងទ័ពជើងទឹក បាន​ថ្លែងថា ចំពោះ​ការងារ​ផ្នែក​កងទ័ពជើងទឹក​កម្ពុ​ជា ដែល​បាន​សហការ​ជាមួយ​កងទ័ព​អា​មេ​រិក​កន្លងមក គឺ​យើង​បានធ្វើ​ការងារ​ជាមួយ​ច្រើន​លើ​ផ្នែក​សន្តិសុខ​លម្ហ​សមុទ្រ មានកា​រៀបចំ​ប្រព័ន្ធ​មធ្យោបាយ​អូប័រ ការ​កសាង​អាគារ​បម្រើ​ការងារ កង​កសាង​ជួសជុល​កំពង់ផែ ជូន​កងទ័ព​កម្ពុជា នៅតាម​បណ្តា​កោះឆ្នេរ ដើម្បី​បម្រើ​អោយ​សកម្មភាព​មនុស្សធម៌​នានា ជាពិសេស​ការ​ជួយ​ដោះស្រាយ​រួមគ្នា និង​ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ពេល​ហេតុការណ៍​គ្រោះ​មហន្ត​នៅលើ​ផ្ទៃសមុទ្រ​៕​​អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        136
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm