លោកជំទាវ ប្រាក់ ច័ន្ទណយ៖ ការផ្តល់ឱកាស និងការជំរុញភាពអង់អាចដល់ស្ត្រី គឺជាយន្តការសំខាន់ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ

2023/11/03 04:56:33 pm        252

ព្រះវិហារ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាប​យេនឌ័រ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការលើក​កម្ពស់​សម​ភាព​យេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់​ស្កាត់​អំពើ​ហឹង្សា​លើ​ស្ត្រី និង​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី ប៉ាង រ៉ាវី អភិបាលរង នៃ​គណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ព្រ​ម​ទាំង​សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងសាខាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត សរុប​ប្រមាណ ៩០រូប។

សិក្ខាសាលានេះមានគោលបំណងចែករំលែកចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត អង្គភាពពាក់ព័ន្ធក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ ដោយ​ផ្តោត​លើ​ប្រធាន​បទ៖ ការផ្សព្វផ្សាយអនុសាសន៍១២ ចំណុច របស់ សម្តេចអគ្គមហាសេនាធីបតីតេជោ ហ៊ុន សែន និងអនុសាសន៍ ៦ចំណុចរបស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ការងារ​លើក​កម្ពស់​សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ស្ត្រី​ក្នុង​ភាព​ជាអ្នកដឹកនាំ, ការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ, និងការ​ជំរុញ​សកម្មភាពស្ត្រីក្នុងការចាប់យកជំនាញឌីជីថល។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ការ​ផ្តល់​ឱកាស និង​ការជំរុញភាពអង់អាចដល់ស្ត្រី គឺជាយន្តការ​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​វិសមភាព​យេនឌ័រ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិត និងឈាន​ទៅ​សម្រេច​ឱ្យ​បាន​ចំណាត់ថ្នាក់ ជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។ ស្របជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​ទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើង នូវ សិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅរបស់មន្ត្រីរាជការនារី នៅក្នុងអង្គភាពរបស់ខ្លួនតាមរយៈ៖ ១).បន្តលើក​កម្ពស់​សមធម៌យេនឌ័រ ជំរុញភាពអង់អាចរបស់ស្ត្រីក្នុងសេដ្ឋកិច្ច ក្នុងការបណ្តុះ​បណ្តាល​បំពាក់​បំប៉ន​ជំនាញបច្ចេកទេស ដើម្បីបង្កើន​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​ស្ត្រី​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត និង ២).បន្តបង្កើន​សមា​មាត្រ​ការ​ចូលរួ​​ម​របស់​ស្ត្រី​ឱ្យបានកាន់តែច្រើនឡើង តាមរយៈការលើកកម្ពស់សិទ្ធិ និងឋានៈ របស់ស្ដ្រី ក្នុងគ្រប់ថ្នាក់ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេចនានា។

ឆ្លៀតឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​ដែល​តែង​តែ​ឧបត្ថម្ភគាំទ្រក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយលោកជំទាវ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​វាគ្មិនដែលបាន​ចំណា​យ​ពេល​ក្នុង​ការ​ចែក​រំលែក​នូវ​ចំណេះដឹ​ង​ និង​បទ​ពិសោធន៍​ថ្មី​ៗ​ជូន​សិក្ខាកាម និងមានសង្ឈឹមថា សិក្ខាកាមទាំងអស់ នឹងបានយល់ដឹ​ងប​ន្ថែម​នូវ​ចំណុច​សំខាន់ៗ​ក្នុង​ការ​លើក​កម្ពស់សមភាពយេនឌ័រ ព្រមទាំងបន្តផ្សព្វផ្សាយនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមជាតិយើងអោយកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm