អ៊ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួនបានឡោមព័ទ្ធទីក្រុងហ្កាហ្សាហើយ

2023/11/03 06:08:20 pm        145

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍បានឡោមព័ទ្ធទីក្រុងហ្កាហ្សា ជាទីក្រុងសំខាន់របស់ហ្កាហ្សាស្ទ្រីប (Gaza Strip)ក្នុងការវាយលុករបស់ពួកគេលើក្រុមហាម៉ាស ប៉ុន្តែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានទប់ទល់នឹងវាយប្រហារដ៏សន្ធាប់របស់ពួកគេ វាយប្រហារពីផ្លូវរូងក្រោមដី។

ទីក្រុងនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប បានក្លាយជាគោលដៅចម្បងបំផុតនៃការវាយប្រហារសម្រាប់អ៊ីស្រាអែល ដែលបានប្តេជ្ញាថានឹងបំផ្លាញរចនាសម្ព័ន្ធបញ្ជាការដ្ឋានរបស់ក្រុមអ៊ីស្លាមមួយនេះ ហើយបានប្រាប់ជនស៊ីវិលឱ្យភៀសខ្លួនទៅកាន់ភាគខាងត្បូង។

លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតាន យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងឈានដល់កម្រិតកំពូលនៃសមរភូមិ។ យើងបានទទួលជោគជ័យគួរឱ្យចាប់អារម្មណ៍ ហើយបានឆ្លងផុតហួស ជាយក្រុង ហ្កាហ្សា ហើយ ។ យើងកំពុងឈានទៅមុខ ។ លោកពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ស្របពេលមានការផ្ទុះយ៉ាងខ្លាំងនៅក្នុងតំបន់ហ្កាហ្សា អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីទោដានីញែល ហាហ្គារី (Daniel Hagari) បានប្រាប់អ្នកយកព័ត៌មានថា កងទ័ពប្រទេសរបស់លោកបានបញ្ចប់ការឡោមព័ទ្ធទីក្រុង ហ្កាហ្សា ហើយ ដែលជាចំណុចស្នូលនៃអង្គការភេរវកម្មហាម៉ាស ។

ចំណែក លោក អាប៊ូ អ៊ូបៃដា(Abu Ubaida) អ្នកនាំពាក្យក្រុមប្រដាប់អាវុធហាម៉ាសបាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ទាហានអ៊ីស្រាអែលនៅហ្កាហ្សាមានចំនួនច្រើនជាងដែលយោធាបានប្រកាស។ លោកបាននិយាយថា ទាហានរបស់អ្នកនឹងត្រលប់មកវិញដោយថង់រុំសាកសពពណ៌ខ្មៅ ។

អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាត់បង់ទាហាន១៨នាក់ និងបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ ចាប់តាំងពីប្រតិបត្តិការថ្មើរជើងបានពង្រីកកាលពីថ្ងៃសុក្រមក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm