មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកវេទិកាស្តីពីការលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ

2023/11/03 06:26:38 pm        120

ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកវេទិកាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្រោមប្រធានបទ "ឥរិយាបថរបស់យុវវ័យ នៅក្នុងយុគសម័យ ឌីជីថល"។

ក្នុងវេទិកាផ្សព្វផ្សាយនោះដែរលោកស្រីឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បាន​មានប្រសាសន៍​ណែនាំ​ដល់ប្អូនៗយុវវ័យទាំងអស់ដែលជាសិស្សានុសិស្ស កំពុងសិស្សា​ក្រេប​យក​ចំណេះ​ដឹង​ធ្វើយ៉ាងណាត្រូវបន្តខិតខំពង្រឹងថែរក្សាវប្បធម៌ប្រពៃណៃខ្មែរ យើងឲ្យបានល្អ​ប្រសើរ​ផូរផង់ ​និងមានសីលធម៌ល្អប្រពៃ​មិនត្រូវប្រាកចាកធ្វើខុសនូវសីលធម៌តម្លៃស្រ្តីរបស់ខ្មែរ​នោះឡើយ ស្របតាមសម័យយុគសម័យ ​ឌីជីថលនោះ។

លោកស្រីប្រធាន បានបន្តថា ស្របពេល​បច្ចុប្បន្ន​នេះ​ក្នុងយុគសម័យឌីជីថល នេះដែរប្អូនៗដែល​ជា​សិស្សានុសិស្សមានទូរស័ព្ទត្រូវប្រើប្រាស់វាឲ្យមានប្រយោជន៍​ និងមាន​តម្លៃចំគោលដៅ​ក្នុងការ​សិក្សា មិនត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ ដោយគ្មានប្រយោជន៍នោះទេ​ គឺអាចនាំឲ្យប្អូនៗ​សិស្សានុសិស្ស មាន​ការខុសឆ្គង​ដោយប្រការណាមួយផងដែរ។

ក្នុងនោះដែរ​លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាង​ឲ្យ​អភិបាល​ខេត្តឧត្តរមានជ័យ​បាន​ធ្វើការផ្តាំផ្ញើរដល់ប្អូនៗយុវវ័យ​សិស្សានុសិស្សទាំងអស់​ដែល​មានវត្តមាន​នៅ​ក្នុងពេលនេះធ្វើ​យ៉ាងណា​ត្រូវខិតខំរៀនសូត្រ​ឲ្យបានពូកែ ដើម្បីក្លាយ​ជាសិស្សល្អកូនល្អអាចជួយដល់​ក្រុមគ្រួសារ​របស់​ប្អូនៗ​ក៏​ដូចជាជួយដល់សង្គមផងដែរ។

លោកជំទាវ បានអំពាវនាវដល់ប្អូនៗសិស្សានុសិស្សទាំង​អស់​ត្រូវចៀស​ឲ្យ​ឆ្ងាយ​ពី​អំពើឧបាយមុខ​ផ្សេងៗ​ដូចជា​៖ គ្រឿងញៀនជាដើម ពិសេសនោះ​សីលធម៌ប្រពៃណី​សង្គម​ការប្រើប្រាស់​ឥរិយាបថ​ចំពោះ​ចាស់ព្រឹទ្ធាចារ្យ​ ត្រូវមាន​សំដីទន់ភ្លន់​ចំពោះ​ការ​ប្រាស្រ័យ​ទាក់ទង​អ្វីមួយ​ឲ្យ​បាន​ល្អប្រសើរ​សមជាកូនខ្មែរ និងជាទំពាំង​ស្នង​ឫស្សី​សម្រាប់​សង្គមផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm