អ្នកវិភាគសង្គម៖ ក្រៅពីដឹកនាំបាតុកម្ម សហជីពគួរដើរតួនាទីរក្សាស្ថេរភាពការងារ និងទាក់ទាញការវិនិយោគ

2023/11/03 07:26:41 pm        172

ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលមិនច្បាស់លាស់ដែលប្រទេសនីមួយៗកំពុងព្យាយាមរក្សាអ្នក​វិនិយោគ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ កាលពីពេលថ្មីៗនេះ បានលើក​ឡើង​ថា​ សហជីព​នៅ​កម្ពុជា គួរដើរតួនាទីចូលរួមចំណែករក្សាស្ថេរភាពការងារ បង្កើនផលិតភាព និងការ​វិនិយោគ ជៀសជាង​ចេញ​របាយការណ៍​វាយ​ប្រហារ​វិស័យ​ការងារ​ដែល​មិន​បាន​ចូល​រួម​ថែ​រក្សា​ការងារ​ទេ ប៉ុន្តែបែជាបង្កផលវិបាកទៅវិញ។

លោកបណ្ឌិតបានថ្លែងថា៖ «ជាពិសេស​នៅ​ក្នុង​ស្ថាន​ការ​សេដ្ឋកិច្ច​កំពុង​មាន​បញ្ហា​ដូ​ច​ពេល​បច្ចុប្ប​ន្ន​នេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅ ត្រូវមាន​ការ​ប្រយ័ត្ន​ប្រយែង​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយ​យើង​ខាតទាំងអស់គ្នា»។

ការលើកឡើងដូចនេះដោយសារលោកបណ្ឌិត បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែង​តែ​ធ្វើ​របាយការណ៍​រិះគន់​ពី​ស្ថានភាព​កម្មករ​នៅ​កម្ពុជា​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ប្រាកដ​។ បើតាមលោកបណ្ឌិត សហជីព​គួរ​តែ​អនុវត្ត​ស្មារតី​ស្តីពី​ច្បាប់​ស្តីពី​សហជីព​ដែល​បាន​ចែង​ឱ្យ​សហជីព​ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែក​ក្នុង​ការអ​ភិវឌ្ឍ​ការងារ​សមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ។

លោកបញ្ជាក់ថា៖ «...បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះ​ពាល់​ការ​វិនិយោគ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះ​អ្នក​រក​ស៊ី​គេ​រត់ទៅ​បណ្តា​ប្រទេស​ទាំង​នោះ​ហើយ​ពី​ព្រោះ​ប្រទេស​ទាំង​នោះ​គេមាន​ស្ថារភាព​លើ​ការ​គ្រប់​គ្រង​កម្មក​រហើយគេមានសុវត្ថិភាពជាង»។

យ៉ាងណាក៏ដោយ បណ្ឌិតយ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរដ្ឋាភិបាល​ដែល​សុទ្ធ​តែ​ជា​អ្នក​ការពារ​ប្រយោជន៍ជូនកម្មករដូចគ្នា អាចធ្វើការជាមួយគ្នាបានដោយរលូន និងបង្កើត​ឱ្យ​មាន​យន្តការ​ធ្វើ​ការជាមួយ​គ្នា​ជៀសជាង​ការប្រើវេទិកា​ផ្សេង​ៗ​ក្នុង​ការ​វាយ​ប្រហារ​គ្នាដែ​លសុ​ទ្ធ​តែ​ជះ​ឥទ្ធិពល និងលទ្ធផលមិនល្អដល់វិស័យការងារនិយាយដាច់ដោយឡែក និងសង្គម​ជាតិ​និយាយ​ជារួម​៕​

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm