គុណភាពខ្យល់ក្នុងទីក្រុងញូវដេលីរបស់ឥណ្ឌា កាន់តែ «អាក្រក់ឡើង» រហូតបណ្តាលឲ្យសាលារៀនមួយចំនួនត្រូវបិទ

2023/11/03 11:20:32 pm        71

ប្រជាជននៅទីក្រុងញូវដេលី មិនទាន់បានគេចផុតពីស្រទាប់អ័ព្ទកង្វក់ដ៏ក្រាស់នៅឡើយទេ នាថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) នេះ ខណៈដែលសាលារៀនមួយចំនួន ត្រូវបានណែនាំឲ្យបិទរយៈពេល ២ថ្ងៃ ដោយសារតែសន្ទស្សន៍គុណភាពខ្យល់ (AQI) បានធ្លាក់ចូលទៅក្នុងសភាពកាន់តែ «ធ្ងន់ធ្ងរឡើងៗ» នៅផ្នែកជាច្រើននៃរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ។

ជារៀងរាល់រដូវរងា សំណុំផ្សែងអ័ព្ទកង្វក់ ហោះអណ្ដែតត្រសែតនៅពាសពេញលើទីក្រុងញូវដេលី ខណៈភាពត្រជាក់ ខ្យល់អក្រក់ធ្ងន់ធ្ងរ ដែលមានពីល្អងធូលីសំណង់ ការបំភាយពីរថយន្ត និងផ្សែងពីការដុតគល់ជញ្ជ្រាំង នៅរដ្ឋក្បែរៗនោះ បាននាំឲ្យមានកើនឡើងនូវជំងឺផ្លូវដង្ហើម ក្នុងចំណោមប្រជាជន ២០លាននាក់របស់ទីក្រុងនេះ។

អ្នកស្រុក នៅថ្ងៃសុក្រនេះ បានត្អូញត្អែរពីអាការរលាកភ្នែក និងរមាស់បំពង់ក ដោយខ្យល់បានប្រែទៅជាពណ៌ប្រផេះក្រាស់ ខណៈដែល សន្ទស្សន៍គុណភាពខ្យល់ (AQI) មានកម្រិតជិត ៤៨០ នៅស្ថានីយត្រួតពិនិត្យមួយចំនួន ក្នុងទីក្រុង។ សន្ទស្សន៍គុណភាពខ្យល់ (AQI) កម្រិតពី ០ ទៅ ៥០ ត្រូវបានចាត់ទុកថា ល្អ ខណៈដែលមានកម្រិតចន្លោះពី ៤០០ ទៅ ៥០០ ប៉ះពាល់ដល់មនុស្សសុខភាពល្អ និងបង្កគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺស្រាប់។

ក្រុងញូវដែលី បានជាប់ចំណាត់ថ្នាក់លើគេ ក្នុងបញ្ជីពេលវេលាជាក់ស្តែងនៅថ្ងៃសុក្រនេះ ក្នុងចំណោមទីក្រុងមានការបង្កកង្វក់ខ្លាំងបំផុតរបស់ពិភពលោក ដែលចងក្រងដោយក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ស្វីស ដែលបានដាក់សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់រដ្ឋធានីនៃប្រទេសឥណ្ឌា នៅកម្រិត ៦១១ ពោលគឺស្ថិតក្នុងប្រភេទ «បង្កគ្រោះថ្នាក់»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm