អ្នកដំណើរ៣នាក់ ប្តឹងក្រុមហ៊នអាកាសចរណ៍ Alaska Airlines បន្ទាប់ពីអាកាសយានិកសម្រាកពីការងារ ព្យាយាមពន្លត់ម៉ាស៊ីននៅកណ្ដាលអាកាស

2023/11/04 12:07:18 am        153

អ្នកដំណើរ ៣នាក់ បានដាក់ពាក្យប្ដឹង ចំពោះក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) ដោយលើកឡើងពីហេតុផលពីការទទួលរងនូវទុក្ខវេទនាផ្លូវចិត្ត ក្រោយកើតហេតុការណ៍ដ៏មិនគួរឲ្យជឿមួយ កាលពីខែមុន ដែលធ្វើឲ្យអ្នកបើកយន្តហោះសម្រាកពីការងារម្នាក់ ត្រូវបានចោទប្រកាន់ពីបទព្យាយាមពន្លត់ម៉ាស៊ីនយន្តហោះ ខណៈដែលរូបគេកំពុងអង្គុយក្នុងកាប៊ីនយន្តហោះ (បន្ទប់បើកបរយន្តហោះ) អំឡុងពេលធ្វើដំណើរពីរដ្ឋវ៉ាស៊ីនតោនទៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

ក្នុងពាក្យបណ្ដឹង ដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតុលាការកំពូលនៅតំបន់ King County ក្នុងរដ្ឋវ៉ាស៊ីនតោន អ្នករស់នៅក្រុង San Francisco ឈ្មោះ Matthew Doland និង Theresa Stelter រួមជាមួយ Paul Stephen ដែលរស់នៅទីក្រុង Kenmore រដ្ឋវ៉ាស៊ីនតោន បានចោទប្រកាន់ថា អាកាសយានិក មិនគួរត្រូវបានអនុញ្ញាតឲ្យនៅក្នុងកាប៊ីនយន្ដហោះទេ ព្រោះបុគ្គលរូបនោះ មានជម្ងឺធ្លាក់ទឹកចិត្ត និង គេងមិនបានគ្រប់គ្រាន់។ ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសារអេឡិកត្រូនិក ដែលផ្ញើទៅសុំការអត្ថាធិប្បាយ។

សូមរំលឹកថា ក្នុងឯកសារចោទប្រកាន់ អាជ្ញាធរបានឲ្យដឹងថា អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines លោក Joseph David Emerson វ័យ ៤៤ឆ្នាំ កំពុងអង្គុយនៅកៅអីពិសេស ដែលជាកៅអីបន្ថែមនៅក្នុងកាប៊ីនយន្តហោះ នៅពេលនោះ ភ្លាមៗ លោកបាននិយាយថា «ខ្ញុំមិនអីទេ» ហើយព្យាយាមទាញដងដៃចំនួន២ ដែលភ្ជាប់ជាមួយប្រព័ន្ធពន្លត់អគ្គិភ័យ និងប្រព័ន្ធបន្ថយប្រេងឥន្ធនៈ។

នគរបាលបានប្រាប់ថា យន្តហោះ Flight 2059 បានដូរទិសដៅចុះចតដោយសុវត្ថិភាពទៅកាន់ទីក្រុង Portland ក្នុងរដ្ឋ Oregon បន្ទាប់ពីក្រុមអាកាសយានិក បង្ក្រាបលោក Emerson បានយ៉ាងឆាប់រហ័ស ហើយលោកព្រមឲ្យដាក់ខ្នោះដោយមិនរើបម្រះ ក្នុងយន្តហោះផ្នែកខាងក្រោយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        62
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        59
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm