វៀតណាម​ ស្នើសុំ​សាធារណជន​បរិច្ចាគ​មូលនិធិ​ទិញ​វ៉ាក់សាំង ក្រោយ​ករណី​ឆ្លង​ជំងឺ COVID-19​ហក់​ឡើង​ខ្ពស់​

2021/06/09 02:26:15 am        260

​វៀតណាម៖ ប្រទេស​វៀតណាម ដែល​ធ្លាប់​ទទួល​បាន​មេដាយ​សម្រាប់​ការ​ដោះស្រាយ​ការរីក​រាល​ឆ្លង​សកល​ជំងឺ COVID-19​ដោយ​ជោគជ័យ​នោះ បាន​ចាប់​ផ្តើម​ស្នើសុំ​ការ​​​បរិច្ចាគ​ពី​សាធារណជន ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ ស្រប​ពេល​ដែល​ពួកគេ​ពិបាក​ទប់ស្កាត់​រលក​ថ្មី​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ទើបតែ​ចាក់​វ៉ាក់សាំង​បានតែ​១​ភាគរយ ​នៃ​ចំនួន​ពលរដ្ឋ​សរុប​របស់​ខ្លួន​ជិត ១០០​លាន​នាក់​ប៉ុណ្ណោះ ហើយ​ក្រុម​អាជ្ញាធរ មានការ​ប្រុង​ប្រយ័ត្ន​កាន់​តែខ្លាំង​ចំពោះ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ កាលពីពេល​ថ្មីៗ​នេះ​។​

​ចាប់​តាំងពី​សប្តាហ៍​មុន​រហូតមក អ្នកប្រើប្រាស់​ទូរស័ព្ទ​ដៃ ទទួល​បាន​សារ​ចំនួន​៣ ជំរុញ​ឲ្យ​ពួកគេ​បរិច្ចាគ​ដល់​មូលនិធិ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ខណៈ​ដែល​មន្ត្រី​រដ្ឋការ ត្រូវបាន​ជំរុញ​ឲ្យ​ចូលរួមចំណែក​ខ្លះៗ​នៃ​ប្រាក់ខែ​របស់​ពួកគេ​។​

​អ្នកស្រុក​មួយ​ចំនួន ដែល​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​វៀតណាម​បង្កឡើង​ដោយសារតែ​ជំងឺ COVID-19 បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ថា ពួកគេ​គាំទ្រ កិច្ចខិតខំ​ស្វែងរក​មូលនិធិ​មួយ​នេះ​។​

​លោក ង្ងៀ​ន ទួន អា​ញ់ គឺជា​មន្ត្រី​រដ្ឋការ​មួយរូប បាន​និយាយប្រាប់ AFP​ថា លោក​បាន​ផ្ទេរ​សាច់ប្រាក់ ៥០​ដុល្លារ ចេញពី​កុង​ធនាគារ​របស់លោក ដើម្បី​រួមចំណែក​ក្នុង​វិភាគទាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​។

​គួរ​ឲ្យ​ដឹង​ថា តាម​បណ្តា​ខេត្ត​ឧស្សាហកម្ម​នៅ​ភាគ​ខាងជើង​វៀតណាម ដែលជា​ទីតាំង​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Foxconn បាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ដោយសារតែ​ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19​កាលពីពេល​ថ្មីៗ​នេះ​។​

​យោង​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​រដ្ឋ បាន​ឲ្យ​ដឹងថា កម្មករ​រាប់ម៉ឺន​-​រាប់សែន​នាក់ បាន​បាត់បង់​ការងារ​ធ្វើ​នៅ​ទូទាំងប្រទេស ក្នុងនោះ​រង្គសាល ភោជនីយដ្ឋាន ត្រូវបាន​បង្ខំ​ឲ្យ​បិទទ្វារ​នៅតាម​ទីក្រុង​ធំៗ ដូចជា​ទីក្រុង​ហាណូយ និង​ហូ​ឈី​មិញ ហើយ​ការជួប​ជុំគ្នា​តាម​ទីសាធារណៈ​ត្រូវបាន​លុបចោល​ផងដែរ ។​

​សូមបញ្ជាក់ថា គិត​មកទល់នឹង​ថ្ងៃ​អង្គារ​នេះ ប្រទេស​វៀតណាម បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19​សរុប​ចំនួន ៩.១០៣​នាក់ និង​ករណី​ស្លាប់ ៥៤​នាក់​៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm