កម្មករអ្នកស្រុកហ្គាហ្សារាប់ពាន់នាក់ ត្រូវបញ្ជូនត្រឡប់ពីអ៊ីស្រាអែល និងពីតំបន់កាន់កាប់វ៉េសប៊ែងវិញ

2023/11/04 02:33:31 am        569

អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កម្មករ និងពលករអ្នកស្រុកហ្គាហ្សារាប់ពាន់នាក់ ដែលឆ្លងកាត់ព្រំដែនចូលទៅប្រទេសអ៊ីស្រាអែល និងតំបន់កាន់កាប់វ៉េសប៊ែង ត្រូវបានបញ្ជូនត្រឡប់ទៅតំបន់ហ្គាហ្សាវិញ នៅថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) នេះ។

អ្នកសារព័ត៌មានទាំងនោះ បានប្រាប់ថា កម្មករអ្នកស្រុកតំបន់ហ្គាហ្សាមួយចំនួន បានវិលត្រឡប់ទៅវិញតាមរយៈព្រំដែន Kerem Shalom ដែលឆ្លងកាត់ភាគខាងកើតនៃព្រំដែន Rafah ដែលជាច្រកចេញចូលរវាងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ និងប្រទេសអេហ្ស៊ីប។

កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា កម្មករមកពីតំបន់ហ្គាហ្សា ដែលស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃផ្ទុះសង្រ្គាមនោះ នឹងត្រូវបញ្ចូនត្រឡប់ទៅតំបន់ហ្គាហ្សាវិញ។

កម្មករដែលឆ្លងចូលក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បាននិយាយថា ពួកគេត្រូវបានអាជ្ញាធរអ៊ីស្រាអែល ចាប់ឃុំខ្លួន និងធ្វើបាប បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រុមហាម៉ាស កាលថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលភាគខាងត្បូង។ ជាមួយគ្នានេះ គេឃើញថា កម្មករខ្លះនៅមានស្ទិគ័រប្លាស្ទិក ដែលមានលេខ ជុំវិញជើងរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm