លោក Netanyahu ច្រានចោលការអំពាវនាវរបស់អាមេរិកឱ្យផ្អាកការប្រយុទ្ធសម្រាប់ផ្នែកមនុស្សធម៌

2023/11/04 03:28:04 pm        54

អុីស្រាអែល ៖ វីដេអូទទួលបានដោយសារព័ត៌មាន Reuters បង្ហាញពីមហន្តរាយនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅខាងក្រៅមន្ទីរពេទ្យហ្កាហ្សា កាលពីថ្ងៃសុក្រ ដែលយោធាអ៊ីស្រាអែលនិយាយថា បានដាក់គោលគោលដៅទៅលើរថយន្តគិលានសង្គ្រោះ ដែលត្រូវបានប្រើដើម្បីដឹកអ្នកប្រយុទ្ធក្រុមហាម៉ាស។

ប៉ុន្តែអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា កំពុងដឹកជនស៊ីវិលដែលរងរបួសចេញពីទីក្រុងដែលត្រូវបានហ៊ុមព័ទ្ធ ដោយមានមនុស្សស្លាប់ច្រើន។ ការវាយប្រហារបានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយយ៉ាងច្បាស់កាលពីថ្ងៃសុក្រថា ខ្លួននឹងពុំមានការផ្អាកសង្គ្រាមជាមួយក្រុមហាម៉ាសនោះទេ លុះត្រាតែចំណាប់ថ្នូរអ៊ីស្រាអែលត្រូវបានដោះលែង។ លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសនេះ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ ផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក Blinken គឺផ្តោតលើការបញ្ចុះបញ្ចូលរដ្ឋាភិបាលអ៊ីស្រាអែលឱ្យយល់ព្រមចំពោះការផ្អាកសង្គ្រាមបណ្តោះអាសន្ន ដែលនឹងការពារជនស៊ីវិលប៉ាឡេស្ទីន។ ប៉ុន្តែការអត្ថាធិប្បាយរបស់លោកកាលពីថ្ងៃសុក្រ និងការឆ្លើយតបរបស់លោក Netanyahu បង្ហាញថាការព្រមព្រៀងណាមួយនឹងមិនងាយកើតឡើងនោះទេ។ យើងផ្តោតជាសំខាន់លើការនាំយកចំណាប់ថ្នូរត្រឡប់មកវិញ និងនាំពួកគេត្រឡប់ទៅគ្រួសាររបស់ពួកគេវិញដោយសុវត្ថិភាព ហើយយើងជឿជាក់ថា ក្នុងចំណោមបញ្ហាផ្សេងទៀត ការផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌អាចជួយដល់កិច្ចខិតខំប្រឹងប្រែងនោះ។

សហរដ្ឋអាមេរិក ក៏ដូចជាអ៊ីស្រាអែលដែរ មិនគាំទ្រឲ្យមានបទឈប់បាញ់នោះទេ។ ប៉ុន្តែរដ្ឋបាល លោក Biden គាំទ្រការផ្អាកដែលកំណត់ចំពោះការប្រយុទ្ធគ្នានៅក្នុងតំបន់មួយចំនួន ហើយបាននិងកំពុងសម្របសម្រួលកាន់តែខ្លាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។ សេតវិមានបានរាយការណ៍ថាពលរដ្ឋអាមេរិកប្រហែល១០០នាក់ បានចាកចេញពីតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm