មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ដំណើរការប្រឡងបាក់ឌុប តាមមណ្ឌលប្រឡងទាំង៨

2023/11/04 03:38:49 pm        89

កំពង់ឆ្នាំង ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ឆ្នាំ២០២៣នាពេលខាងមុខនេះបានដំណើរដោយរលូននោះ ក្រុមការងារនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានត្រៀមរួចជាស្រេចហើយ ទាំងបរិស្ថាននៅក្នុងបរិវេណនៃមណ្ឌលប្រឡង ព្រមទាំងក្នុងបន្ទប់ប្រលង សន្តិសុខ សុខមាលភាព និង កន្លែងស្នាក់នៅរបស់បេក្ខជន និង អណាព្យបាល ។ 

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានបញ្ជាក់ទៀតថា ៖ ដើម្បីធានាបាននូវដំណើរការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប នៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះបានដោយរលូននោះ ខាងមន្ទីរអប់រំបានធ្វើកិច្ចសហការជាមួយមន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរធម្មការនិងសាសនា ស្នងការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងសភាពសហព័ន្ធយុវជនកម្ពុជា សសយកខេត្តកំពង់ឆ្នាំងផងដែរ ព្រមទាំងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរអង្គភាពពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការយ៉ាងយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំដំណើការប្រឡងបាក់ឌុបនាពេលខាងមុខនេះ ។ ចំពោះឪពុកម្តាយ អាណាព្យាបាលរបស់បេក្ខជនទាំងអស់ ត្រូវចូលរួមជួយដល់កូនៗដោយរំលឹកអំពីការភ្ជាប់យកមកជាមួយនូវឯកសារពាក់ព័ន្ធនិងសាមីបេក្ខជនក្នុងការចូលរួមប្រឡង ដូចជាអត្ថសញ្ញាប័ណរបស់សិស្ស និង ចូលរួមថែសុខភាពរបស់បេក្ខជនឱ្យបានល្អ សម្រាប់ត្រៀមប្រលងឱ្យបានជោគជ័យផងដែរ ។ ចំពោះបេក្ខជនក៍ត្រូវគោរពឱ្យបាននូវលក្ខណនៃការប្រឡងផងដែរ ។

កាប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រលងចំនួន៨នៅទូទាំងខេត្ត ចែកចេញជា១៧៤បន្ទប់ ស្ថិតនៅក្រុងកំពង់ឆ្នាំងចំនួន៤មណ្ឌល និង ស្រុករលាប្អៀរចំនួន៤មណ្ឌល ដែលមានបេក្ខជនចូលរួមចំនួន៤៣៣០នាក់ ក្នុងស្រីចំនួន២៣៦៧នាក់ ។ ក្នុងថ្នាក់វិទ្យាសាស្រ្តចំនួន២មណ្ឌលចែកចេញជា៤២បន្ទប់ ១០៤៧នាក់ ស្រីចំនួនន៦៩១នាក់ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm