សាកលវិទ្យាល័យ៣របស់កម្ពុជានិងថៃសហការផ្សព្វផ្សាយការអភិវឌ្ឍបច្ចេកវិទ្យាវៃឆ្លាត

2023/11/04 05:07:11 pm        112

ភ្នំពេញ៖សាកលវិទ្យាល័យខេមតិច សហការជាមួយសាកលវិទ្យាល័យឈៀងម៉ៃ (Chiang Mai university) និង សាកលវិទ្យាល័មេហ្វាលួង(Mae Fah Luang University) ក្រោមការឧបត្ថម្ភដោយគម្រោងមេគង្គ-ឡានឆាង បានរៀបចំសិក្ខាសាលា ស្តីពីការអភិវឌ្ឍបច្ចេកវិទ្យាវៃឆ្លាត ដើម្បីបញ្ជៀសហានិភ័យ និងគ្រប់គ្រងសុវត្ថិភាព នៅក្នុងវិស័យឧស្សាហកម្ម នៅថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅបរិវេណសាកលវិទ្យាល័យខេមតិច។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង បង្ហាញនិសិ្សតនិង ក្រុមហ៊ុនផ្សេងសម្រាប់ការប្រើប្រាស់IOT និងបញ្ញាសិប្បនិមិ្មត នៅក្នុងទីក្រុងវៃឆ្លាតដែលអាចប្រើប្រាស់ក្នុងចង្វាក់ផលិតកម្ម និងប្រព័ន្ធសុវត្ថិភាព។

នៅក្នុងការបើកកម្មវិធី បណ្ឌិតព្រហ្ម សុភា សាស្ត្រាចារ្យជាន់ខ្ពស់ និងជាព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្មនៃ សាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍ថា សាកលវិទ្យាល័យខេមតិច ជាសាកលវិទ្យាល័យបច្ចេកវិទ្យា បង្រៀនជំនាញ ថ្នាក់ឧត្តមសិក្សាដែលឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ក៍ដូចជាតម្រូវការ បច្ចេកវិទ្យានៅក្នុង សម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។ដូច្នេះ ការរៀបចំកម្មវិធីនេះ គឺជាឱកាសដ៏ពិសេសមួយដែលសាកលវិទ្យាល័យនិងក្រុមហ៊ុនដៃគូរបស់សាកលវិទ្យាល័យខេមតិច បានបង្ហាញបច្ចេកវិទ្យាថ្មីៗ ដើម្បីបញ្ជៀសហានិភ័យ និងគ្រប់គ្រងសុវត្ថិភាពនានា នៅក្នុងវិស័យឧស្សាហកម្មដល់និស្សិតនៃសាកលវិទ្យាល័យខេមតិច ក៏ដូចជាក្រុមហ៊ុនដៃគូរបស់យើង។ 

លោកបានបន្តថា សិក្ខាសាលានេះដែរ ក៏បានបង្ហាញអំពីជោគជ័យមួយ នៃកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាល អ្នកស្រាវជ្រាវ ក៏ដូចជាក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីដោះស្រាយបញ្ហាសង្គមក្នុងតំបន់។ លោកសង្ឃឹមថា និស្សិត នឹងទទួលបានគំនិតថ្មីៗ ក្នុងការប្រើប្រាស់ចំណេះដឹង និង ចំណេះធ្វើ ដែលបានសិក្សានៅសាកលវិទ្យាល័យ ដើម្បីដោះស្រាយបញ្ហានាពេលអនាគត។

លោក ប្រាដន ស៊ូរីផូង(Pradorn Sureephong) សាស្រ្តាចារ្យនៃសាកលវិទ្យាល័យឈៀងម៉ៃ បានមានប្រសាសន៍ថា ក្នុងតំណាក់កាលដំបូង យើងបានសាកល្បងបំពាក់បច្ចេកវិទ្យានេះនៅរោងម៉ាស៊ីនកិនស្រូវដើម្បីបង្កើនចង្វាក់ផលិតកម្ម ក៏ដូចជាបញ្ជៀសហានិភ័យ និងគ្រប់គ្រងសុវត្ថិភាពនៅក្នុងរោងចក្រ។ លោកបានលើកឡើងថានឹងបន្តការសិក្សាស្រាវជ្រាវបច្ចេកវិទ្យានេះលើវិស័យផ្សេងៗ ដូចជាវិស័យសំណង់ វិស័យធនាគារ ជាដើម។

លើសពីនេះទៅទៀត លោកបណ្ឌិត សេង ទូច ប្រធាននាយកដ្ឋានគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៏ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏បានចែករំលែកការស្រាវជ្រាវ ករណីសិក្សា ការអភិវឌ្ឍទីក្រុងវៃឆ្លាតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm