ព្រះ​លានជល់ដំរី នឹង​មាន​ទេសភាព​បៃតង​គ្រប់​រដូវ​កាល ក្រោយ​ជួសជុល​កែលំអ​រួច​

2021/06/09 03:18:32 am        323

សៀមរាប៖ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​ក្នុង​ការ​កែ​លម្អ​ផ្លូវ​ថ្មើរជើង និង​ទេសភាព​នៅ​ខាងមុខ​ប្រាសាទ​លានជល់ដំរី ដើម្បី​លើក​សោ​ភណ្ឌ​ភាព​ប្រាសាទ​បុរាណ និង​ធ្វើ​យ៉ាងណា​ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍ ដែល​មកដល់ពេលនេះ បានសម្រេច​ប្រមាណ​ជាង​៦០​ភាគរយ​ហើយ​។​

​លោក សោម សុផារ៉ា​ត អនុ​ប្រធាននាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា​ថា ការ​កែលម្អរ​នៅ​ខាងមុខ​លានជល់ដំរី​នេះ ធ្វើឡើង​កាលពីដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១​កន្លងមក ដែល​មកដល់ពេលនេះ សម្រេច​បាន​៦៥​ភាគរយ​ហើយ ពោល​នៅ​សល់តែ​រៀបចំ​ក្រាល​ថ្មបាយក្រៀម​សម្រាប់​ផ្លូវ​ថ្មើរជើង ដាំ​ស្មៅ​នៅ​ខាងមុខ​ប្រាសាទ និង​ប្រព័ន្ធ​បង្ហូរទឹក​។ លោក​បន្ដ​ថា ផ្លូវ​ថ្មើរជើង​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​៣០០​ម៉ែត្រ ដោយ​ការ​កែលំអ​នេះ​ឱ្យ​សម ស្របទៅនឹង​លំនាំ​ប្រាសាទ​បុរាណ ដើម្បី​លើក​តម្លៃ​វប្បធម៌ ក៏​ដូច​ធ្វើ​យ៉ាងណា​ឱ្យ​ខាងមុខ​ប្រាសាទ​លា ន​ជល់​ដំរី​នេះ មាន​ទេសភាព និង​សោភណភាព​បៃតង មានការ​ទាក់ទាញ​អ្នក​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ​ទៅ​ទស្សនា​ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​១៩​នាពេលខាងមុខ​។

លោក​បន្ថែមថា គម្រោង​នេះ​នឹង​បញ្ចប់ ក្នុង​រយៈពេល​២​ខែ​ទៀត និយាយ​រួម នឹង​អោយ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​។

លោក​បន្តថា ក្រោយពី​ស្ថាបនា​និង​កែលំអ​រួចរាល់​ហើយ នៅ​ទីលាន​នោះ​នឹងមាន​ទេសភាព​ស្រស់ត្រកាល គ្រប់​រដូវ​កាល លែ ង​មាន​ភាព​រញ៉េរញ៉ៃ​ដូចជា​ការបើក​បរ​រថយន្ដ​ក្បែរ​ប្រាសាទ​ដូច​មុន​ទៀតហើយ​។​

​​លោក សុផារ៉ា​ត បន្ថែមថា កន្លងមក​ទី​លានជល់ដំរី​មាន​ផ្លូវ​កៅស៊ូ​សម្រាប់ធ្វើ​ចរាចរណ៍ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រាសាទបុរាណ ដោយសារតែ​រំញ័រ​នៃ​គ្រឿងយន្ដ ទើប​អាជ្ញាធរ​ជាតិ​អប្សរា កែលំអ​ឡើងវិញ ធ្វើ​ផ្លូវ​ថ្មើរជើង​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ និង​ដើម្បី​លើក​តម្កើង​និង​ថែរក្សា អភិរក្ស​វប្បធម៌​ជាតិ​។​ព្រះ​លានជល់ដំរី​"​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្នុង​បរិវេណ​ក្នុង​ក្រុង​អង្គរធំ នៅ​ទីនេះ​មាន​សក្តានុពល​ទេសចរ ណ៍​សំខាន់ៗ​ដូចជា​ប្រវត្តិ​នៃ​ការសាងសង់ ទីតាំង និង​រចនាបថ ដែល​មាន​ភ្ញៀវទេសចរ​អាចមក​លំហែ​កម្សាន្ត មើល​ប្រាសាទ ចម្លាក់​ក្បូរក្បាច់ ព្រៃ​ព្រឹក្សា និង​ប្រវត្តិសាស្ត្រ​ផង​ដែរ​។ លានជល់ដំរី​នេះ​ត្រូវ​បាន​ស្ថាប​នា​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ នៃ​គ្រិស្តសករាជ ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧៕ អត្ថបទ​៖ ឈិ​ត សា​វី​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        397
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        426
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        552

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm