បណ្តាទូក ង នានា ពន្លឿនការជួសជុល តុបតែង ត្រៀមចូលប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក

2023/11/04 07:01:46 pm        148

ភ្នំពេញ ៖ ខណៈថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់ ទូក ង ដែលបានចុះឈ្មោះ ចូលរួមប្រកួតមួយចំនួនបានរៀបចំជួសជុលកែលម្អរួចរាល់ ហើយទូកខ្លះទៀតបាននិងកំពុងពន្លឿនការជួសជុល តុបតែងកែលំអរ និងរៀបចំដឹកជញ្ជូនដឹកចូលរាជធានីភ្នំពេញ។

​លោក អុន សុផុន សមាជិកក្រុមប្រឹក្សាឃុំព្រែកទទែន ថ្លែងប្រាប់ BTV នៅថ្ងៃទី៤ ខែវិច្ឆិកា ថា នៅថ្ងៃនេះដែរក្រុមកីឡាករទូក ង របស់ឃុំព្រែកតាទែន បាននាំគ្នាមកទទួលទូក ង ខ្នាតវែង ពីព្រះចៅអធិការវត្តប្រជុំនរទី ក្រពើហារ ក្រុងតាខ្មៅ ដើម្បីដឹកទៅ វត្តព្រែកទទែន ធ្វើជួសជុល តុបតែងកែលម្អបន្ថែមឲ្យមានសោភ័ណ្ឌភាពស្អាត ត្រៀមហាត់សមផងដែរ។

សំលេង៖

លោក បន្តថា សម្រាប់ទូក ង នៅឃុំព្រែកតាទែននេះ នឹងជួសជុលទៅតាមលក្ខណៈបច្ចេកទេសឱ្យបានសមស្រប ព្រមទាំងត្រួតពិនិត្យលើភាពរឹងមាំ សុវត្ថិភាព និងត្រូវត្រៀមសម្ភារៈសម្រាប់អុំទូកនាពេលខាងមុខឱ្យបានគ្រប់គ្រាន់សំដៅធ្វើយ៉ាងណាឲ្យទូកមានភាពរឹងម៉ាំ និងជ័យជម្នះក្នុងការប្រកួត។

តាមការឲ្យដឹងពីឯកឧត្តម ប៊ុន វាស្នារ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរ គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា គណៈកម្មការធិការបានទទួលទូកចុះឈ្មោះចូលរួមប្រកួតចំនួន ៣៤៤ មានទាំងទូកអុំ ទូកចែវ និងទូកខ្នាតអន្តរជាតិ។ 

ឯកឧត្តមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក៏នឹងមានប្រទីពចូលរួមបណ្តែត នៅក្នុងទន្លេចតុមុខ មុខព្រះបរមរាជវំាង មានចំនួន៣០ប្រទីព ក្នុងមានប្រទីពមកពីបណ្តាក្រសួងស្ថាប័នរដ្ឋចំនួន២៧ ប្រទីប សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ១ និងប្រទីប មកពីវិស័យឯកជន ចំនួន២ រួមមានប្រទីប ក្រុមហ៊ុនវឌ្ឍនៈ និងប្រទីបក្រុមហ៊ុនកូកាកូឡា ដែលនឹងបង្ហាញពីភាពរីកចំម្រើនលូតលាស់ របស់កុលបុត្រខ្មែរធ្វើបាន៕

​អត្ថបទ ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm