ប្រមុខ UN «ស្លុតចិត្ត» នឹងការវាយប្រហាររបស់អ៊ីស្រាអែលលើក្បួនរថយន្តសង្គ្រោះបន្ទាន់ នៅតំបន់ហ្គាហ្សា

2023/11/04 08:32:33 pm        149

អគ្គលេខាធិការអង្គការសហប្រជាជាតិ ឬ UN លោក Antonio Guterres កាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា)បាននិយាយថា លោកមានការរន្ធត់ចិត្តជាពន់ពេក ក្រោយមានការរាយការណ៍ពីការវាយប្រហារ នៅតំបន់ហ្គាហ្សាលើក្បួនរថយន្តសង្គ្រោះបន្ទាន់ នៅខាងក្រៅមន្ទីរពេទ្យ Al Shifa ខណៈដែលលោកបានអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ ដើម្បីបុព្វហេតុមនុស្សធម៌។

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឥឡូវនេះ រយៈពេលជិតមួយខែហើយ ដែលជនស៊ីវិល នៅតំបន់ហ្គាហ្សា ក្នុងនោះរួមទាំងកុមារ និងស្ត្រីផង ត្រូវបានឡោមព័ទ្ធ មិនទទួលបានជំនួយ ត្រូវបានសម្លាប់ និងប្រឈមជាមួយនឹងការទម្លាក់គ្រាប់បែកលើផ្ទះសម្បែងរបស់ពួកគេ។ ទាំងនេះត្រូវតែបញ្ឈប់ភ្លាមៗ»។

លោកបានបន្ថែមថា៖ «គ្រប់ភាគីទាំងអស់ ត្រូវតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរួមទាំងបុគ្គលិកផ្នែកមនុស្សធម៌ និងវេជ្ជសាស្ត្រ ព្រមទាំងទ្រព្យសម្បត្តិនានា ត្រូវតែទទួលបានការការពារ។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺថា ជនស៊ីវិលក៏មិនត្រូវយកមកធ្វើជាខែលការពារមនុស្សដែរ»។

ដោយមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរងរបួសនោះ ក្រសួងការពារជាតិអ៊ីស្រាអែល បានអះអាងថា រថយន្តសង្គ្រោះបន្ទាន់ នៅតំបន់ហ្គាហ្សា ត្រូវបានវាយប្រហារ ប៉ុន្តែបាននិយាយថា រថយន្តនេះកំពុងត្រូវបានប្រើប្រាស់ ដោយពួកសកម្មប្រយុទ្ធហាម៉ាស ហើយបានចោទប្រកាន់ក្រុមនេះថា បានផ្ទេរពួកសកម្មប្រយុទ្ធ និងអាវុធ នៅក្នុងរថយន្តនោះ។

តែក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា បានប្រាប់ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរថយន្តសង្គ្រោះ ដែលខ្លួនបាននិយាយថា ត្រូវបានប្រើដើម្បីដឹកអ្នករងរបួសពីតំបន់ភាគខាងជើងហ្គាហ្សា ដែលត្រូវបានឡោមព័ទ្ធនោះ បានសម្លាប់មនុស្ស ១៥នាក់និង ៦០នាក់ផ្សេងទៀត រងរបួស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm