ក្រសួងការងារត្រៀមរួចរាល់ក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥ លាននាក់

2023/11/04 09:51:47 pm        173

ភ្នំពេញ ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ក្រសួងបានត្រៀមរួចជាស្រេចក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥ លាននាក់ ខណៈកម្មវិធីបណ្តុះបណ្តាលជំនាញនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

​ក្នុងពិធីបិទវគ្គវិក្រិតការគ្រូបច្ចេកទេស ស្តីពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ បានណែនាំដល់មន្រ្តី ជាពិសេសគ្រូឧទ្ទេសក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អក្នុងការបង្រៀន ក៏ដូចជាការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទៅកាន់សិស្ស ដើម្បីជួយគាំពារដល់យុវជនទាំងអស់នោះមានជំនាញវិជ្ជាជីវៈមួយពិតប្រាកដនៅក្នុងជីវិតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ចក់ ចន្លី គ្រូបច្ចេកទេសផ្នែកសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តស្វាយរៀង និងលោកស្រី ព្រហ្ម យ៉ារ៉ូ គ្រូបច្ចេកទេសខាងផ្នែកសេវាកម្មសំអាងកាយ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក្នុងនាមជាគ្រូបណ្តុះបណ្តាលជំនាញ បានប្តេជ្ញាប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការចែករំលែកចំណេះដឹង និងជំនាញដល់សិស្សគ្រប់ជំនាន់ ដើម្បីជំរុញវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឲ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើងបន្ថែមទៀតនៅក្នុងសង្គមជាតិ។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព និងឆ្លើយតបទីផ្សារការងារដែលខ្វះខាត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គវិក្រិតការគ្រូបច្ចេកទេសមកពីរាជធានី ខេត្តចំនួនសរុប ២៤៥ នាក់ ស្តីពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញ ដែលមានរយៈពេល ១០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបច្ចេកទេស អំពីវិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញតាមស្តង់ដារមួយ ដែលមានលក្ខណៈទន់ភ្លន់ បត់បែនតាមជំនាញ។ វគ្គវិក្រិតការនេះ មានការចូលរួមពីគ្រូបច្ចេកទេសមកពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស ក្នុងក្រុមវិស័យលើ ២០ ជំនាញ រួមមាន៖ វិស័យសំណង់, វិស័យអគ្គិសនីនិងថាមពល, វិស័យអេឡិចត្រូនិច, វិស័យកម្មន្តសាល, វិស័យមេកានិច, ធុរកិច្ចនិងព័ត៌មានវិទ្យា, វិស័យសេវាកម្ម, វិស័យបរិក្ខាត្រជាក់, វិស័យ ទេសចរណ៍ និងវិស័យកសិកម្ម-កសិឧស្សាហកម្ម៕ អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm