ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖«យើងមិនត្រូវធ្វើជាយោធាអំបិលត្រូវទឹករលាយ និងធ្វើជាយោធាក្រមួនត្រូវថ្ងៃរលាយនោះទេ»

2023/11/04 10:28:28 pm        305

កំពង់ស្ពឺ ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានផ្ដល់ការណែនាំដល់កងកម្លាំងយោធាថាក្នុងនាមជាយោធាមិនត្រូវធ្វើជាយោធាអំបិលត្រូវទឹករលាយ និងធ្វើជាយោធាក្រមួនត្រូវថ្ងៃរលាយនោះទេ ពីព្រោះយោធាមានមោទនភាពណាស់ក្នុងការពាក់ឯកសណ្ឋានជាកងទ័ព ក្នុងការបំពេញភារកិច្ច បម្រើជាតិ សាសនា និងព្រះមហាក្សត្រព្រមទាំងការពារប្រជាជន។

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងពីធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិរសសជំនាន់ទី២៨ បើកវគ្គបន្តជំនាន់ទី២៩ និងសម្ពោធសមិទ្ធផលនានា ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការថ្មី កម្ពស់ ២ជាន់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស (ភ្នំស្រង់) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស បានប្តូរទីតាំង ពីភូមិសាស្រ្តខេត្តកណ្តាល មកក្នុងភូមិសាស្ត្រ ភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺវិញ នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។

ក្នុងរបាយការណ៍ស្វាគមន៍របស់ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកការងារហ្វឹកហ្វឺនបានឲ្យដឹងថា មជ្ឈមណ្ឌលបានទទួលការហ្វឹកហ្វឺនបណ្តុះបណ្តាល ចំនួន ៤វគ្គ ស្មើនឹង ១ ៦៤៤នាក់ ក្នុងនោះ មានវគ្គជំនាញអង្គរក្សរពិសេស និងយុទ្ធវិធីថ្មើជើង ជំនាន់ទី ២៨ (រយៈពេល ១២ខែ), វគ្គបណ្តុះបណ្តាលនាយទាហានបឋម ជំនាន់ទី៣ ឆ្នាំទី២ (រយៈពេល១២ខែ), វគ្គបំប៉នសេនារាជិការ និងអប់រំចិត្តសាស្ត្រ ជំនាន់ទី៨ (រយៈពេល៣ខែ) និងវគ្គបណ្តុះបណ្ដាលកាំជ្រួចការពារអាកាសរយៈកម្ពស់ទាប Smart com-Smart Hunter និងកាំជ្រួច QW3 ជំនាន់ទី៣ (រយៈ ពេល ៦ខែ)។

ដោយឡែក វគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី ២៨ មានសិក្ខាកាមចូលរួមហ្វឹកហ្វឺនចំនួន ៥៥០នាក់។ លទ្ធផលនិទ្ទេសល្អ ១៤០ នាក់,ល្អបង្គួរ ២៧០នាក់, មធ្យម ៨៨ នាក់។ វគ្គហ្វឹកហ្វឺន ជំនាន់ទី ២៩ បើកនាពេលនេះ មានសិក្ខាកាម ចូលរួមចំនួន ៤២១ នាក់។

ក្នុងនាមសម្តេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស ដែលកន្លងមក បានយកចិត្តទុកដាក់ ខិតខំពុះពារយ៉ាងខ្លាំងក្លា ក្នុងការកសាងអភិវឌ្ឍអង្គភាព ពិសេសការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពជំនាញដល់ នាយទាហាន និងពលទាហានរបស់ខ្លួន។ ឯកឧត្តមបញ្ជាក់ថានៅក្នុងការកំណែទម្រង់ ខ.ភ.ម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះ ការហ្វឹកហ្វឺន និងការអភិវឌ្ឍកងទ័ព គឺជាចាំបាច់បំផុត៕ ដោយ ៖ ដារា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        148
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        75
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm