រដ្ឋមន្ត្រីក្រសួងសាធារណការធ្វើទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងស្ថានីយបង់ប្រាក់ទី១

2023/11/04 10:43:10 pm        147

កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម ប៉េង ពោធិ៍នា ធ្វើទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនិងស្ថានីយបង់ប្រាក់ទី១ “ភ្នំពេញ” ដើម្បីស្វែងយល់បន្ថែមអំពីប្រតិបត្តិការ និងការអនុវត្តការងារប្រចាំថ្ងៃ របស់ក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ ឯ.ក (Cambodian PPSHV Expressway Co., Ltd.) ដែលទស្សនៈកិច្ចធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ការកសាងផ្លូវនិងស្ពានក្នុងប្រទេសកម្ពុជា ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញផ្សេងៗ។បច្ចុប្បន្នផ្លូវនិងស្ពានជាច្រើនខ្សែត្រូវបានលើកកម្ពស់ កែលម្អរ និងសាងសង់ឡើងថ្មីតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡានៅទូទាំងប្រទេស។ហើយតាមរយៈសមិទ្ធផលផ្លូវ និងស្ពានដែលសម្រេចបានទាំងនេះ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដឹកជញ្ជូនទំនិញ ពិសេសក៏បានរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដឹកនាំដោយសម្តេចបវរ ហ៊ុន ម៉ាណែត នៅតែបន្តរក្សាមហិច្ឆតាសាងសង់ផ្លូវ និងស្ពាន ព្រមទាំងលើកកម្ពស់គុណភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ជាមួយនឹងការខិតខំ ដើម្បីសម្រួលដល់ជីវភាព រស់នៅរបស់ ប្រជាព លរដ្ឋទាំងការដឹកជញ្ជូននិងការធ្វើដំណើរ ផ្លូវល្បឿនលឿនក៏កំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការពន្លឿនខឿនសេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថាមជ្ឈមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាមណ្ឌលកណ្តាលបណ្តុំនូវការងាររដ្ឋបាល និងការងារគ្រប់គ្រងដំណើរប្រតិបត្តិការ លើខ្សែផ្លូវល្បឿនលឿនទាំងមូល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងសេវាកម្មល្អសម្រាប់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ ក្នុងនោះដែរការងារចម្បងធំៗចំនួន៤ របស់មជ្ឈមណ្ឌលគឺ៖ (១)ត្រួតពិនិត្យស្ថានភាពផ្លូវជាប្រចាំ (២) ត្រួតពិនិត្យ និងសម្រួលចរារចណ៍ (៣) ត្រួតពិនិត្យការងារទូទាត់ប្រាក់តាមបញ្ជរ និង(៤) ការងារឆ្លើយតបនឹងសេវាកម្ម Hotline 1399 ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm