សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនភាពជាអ្នកដឹកនាំ​របស់ស្រ្តី​ជាអតិបរមា​នៅក្នុងគ្រប់ស្ថាប័នរដ្ឋ

2023/11/05 05:07:08 pm        543

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជ​រដ្ឋាភិបាល​នឹង​ខិតខំបង្កើនភាពអង្គអាចរបស់កុមារី យុវតី បង្កើនការ​បណ្តុះប​ណ្តាល​លើជំនាញ​ផ្សេង​ៗទៀត​ដល់​ស្រ្តី ​រួមទាំង បង្កើនសមមាត្រ ភាពជាអ្នកដឹកនាំរបស់ស្រ្តីជាអតិបរមានៅក្នុងគ្រប់ក្រសួង ស្ថាប័ន​ទាំង​អស់​របស់រដ្ឋ។

ថ្លែងនៅក្នុងអញ្ជើញជាអធិបតី ក្នុងពិធីបើក «មហាសន្និបាត លើកទី៧ មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក» ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​កំណត់​សមភាព​យេនឌ័រ និងការបង្កើនភាពអង្គអាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជា​អាទិភាព​​នៅក្នុ​ងរបៀបវារៈគោលនយោបាយរបស់ខ្លួន ដោយតាម​រយៈ​យុទ្ធ​សាស្រ្ត​បច្ចកោណ​តំណាក់​កាលទី១ រាជរដ្ឋាភិបាលនឹង ពង្រឹងភាពពលរដ្ឋនៅក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និងបរិយាបន្ន ដោយក្នុងនោះស្រ្តីគឺជាស្នូល។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល«នឹងជំរុញការចូលរួមរបស់យុវតី ក្នុង​ការ​កំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលមានសមាគម​កាយឫទ្ធិនារី​ជា​យន្តការ​ដ៏​ចម្បង​មួយ​។ យើងនឹងបង្កើនឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត​ជា​នារី តាម រយៈការបង្កើនអាហារូបករណ៍ និងកម្មវិធីបំប៉ននៅគ្រឹះស្ថានសិក្សា, ការ​ផ្តល់​កន្លែង​ស្នាក់នៅ, ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្រ្តី។ ការបង្កើន​សមមាត្រ​ចូលរួម​របស់ស្រ្តីឲ្យបានជាអតិបរិមា នៅក្នុងស្ថាប័នជាតិគ្រប់ថ្នាក់។ ការពង្រឹងឱកាសការងារ និង​ការ​ពារ​សិទ្ធិ​ធ្វើការងារជារបស់ស្រ្តី ព្រមទាំង បន្តបង្កើន​តួនាទី​របស់​ស្រ្តី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នៅ​គ្រប់កម្រិតជាដើម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការប្តេជ្ញាចិត្តទាំងនេះរបស់រាជរដ្ឋាភិបាលគឺសម ស្រប​ទៅតាមរាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជា​សមាគម​កាយ​ឫទ្ធិ​នារី​ពិភព​លោក ដែរ ដែលបានកំពុងធ្វើដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនោះ។

នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែល​បាន​ធ្វើ​ឡើង​នៅ​កម្ពុជា​នា​ពេល​នេះ មិនត្រឹមតែជាព្រឹត្តិការណ៍នៅក្នុង តំបន់អាស៊ីប៉ាហ្វិកប៉ុណ្ណោះទេ វាជាព្រឹត្តិការណ៍ដ៏ធំ និង​ជា​ប្រវត្តិសាស្រ្តប្រចាំនៅប្រទេសកម្ពុជាផងដែរ ខណៈព្រឹត្តិការណ៍នេះបានប្រព្រឹត្តិ​ទៅ​ក្រោម​ម្លប់​សន្តិភាព៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        326
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm