ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានចេញសារជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសរសេរថា៖«ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣»៕
