លោកស្រីបណ្ឌិត ចូសិន បាយអុន៖ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគម​កាយឫទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦» បង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

2023/11/05 09:05:56 pm        412

សៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និង​គណៈ​ប្រតិភូចូលជួបសម្ដែងការគួរសម ។

ជាកិច្ចចាប់ផ្ដើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាត​មិត្ត​កាយឫទ្ធិនារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកលើកទី៧» នៅកម្ពុជា នាពេលនេះ និងបានអរគុណ​ចំពោះ​ការគាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ខាងមុខ ហើយការទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦ នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូលរួមចំណែកសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ភាពអង់អាច និងឱកាសរបស់ស្ត្រី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម ។ សម្ដេចធិបតី ក៏បានបន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជាក្នុងសម័យមហានគរ ហើយការចូលរួមនេះក៏បានបង្ហាញអំពីបរិយាកាសសន្ដិភាព និងសុខសុវត្ថិភាពរបស់កម្ពុជាដល់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាង ៤០ ឆ្នាំមកនេះ កម្ពុជាត្រូវបានស្ដា កសាង និងអភិវឌ្ឍរីកចម្រើនជាលំដាប់ចាប់តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ហើយ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ។

ជាការឆ្លើយតប លោកស្រីបណ្ឌិត ចូសិន បាយអុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកស្រី បានសម្ដែងនូវការអរគុណ និងក្ដីរំភើបរីករាយយ៉ាងខ្លាំងនូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ ដែលធ្វើឱ្យលោកស្រី និងគណៈប្រតិភូមានមោទនភាពយ៉ាងខ្លាំងដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ លោកស្រីបណ្ឌិតក៏បានសម្ដែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ដែលនេះបានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈការចូលរួមសកម្មភាពនានារបស់ស្ត្រី និងយុវតីជាច្រើន ដែលនេះបង្ហាញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការចូលរួមចំណែករបស់ស្ត្រី និងយុវតី ក្នុងសង្គម ។

មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និង គាំទ្ររាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាច្រើនរបស់សមាគមនាពេលកន្លងមក ព្រមជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យុវជន ក៏ដូចជាស្ត្រី និងយុវតីនៅកម្ពុជា គឺពោពេញដោយសមត្ថភាព និងភាពវ័យឆ្លាតដែលអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm