ក្រុមបាតុករប្របូលផ្ដុំគ្នានៅជុំវិញពិភពលោក ទាមទារឲ្យមានបទឈប់បាញ់ជា​បន្ទាន់ នៅតំបន់ហ្កាហ្សា

2023/11/05 09:53:16 pm        154

មនុស្សរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងនានាជុំវិញពិភពលោកសម្រាប់បាតុកម្មចុងសប្តាហ៍ ទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។ 

បាតុកម្មគាំទ្រ​ប៉ាឡេស្ទីនបានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងនានារួមទាំងរដ្ឋធានី Washington, DC។ ទីក្រុងឡុងដ្រ ប៉ារីស ទីក្រុងប៊ែរឡាំង មីលែន និងដាកា ។

នៅ​ក្នុងប្រទេសទួរគី ក្បួនរថយន្តរបស់អ្នកគាំទ្រប៉ាឡេស្ទីនបានធ្វើដំណើរទៅកាន់មូលដ្ឋាន​យោធា​អាមេរិក​មួយ​នៅភាគខាងត្បូង ប្រទេសសម្រាប់ការតវ៉ា ស្របពេលការមកដល់របស់រដ្ឋមន្ត្រីការ​បរទេស​អាមេរិកលោក Antony Blinken ទៅកាន់ប្រទេសនេះ នៅថ្ងៃអាទិត្យ។

នៅចក្រភពអង់គ្លេស ហ្វូងមនុស្សដ៏ច្រើនបានចេញតវ៉ាអង្គុយនៅទីលាន Oxford Circus ក្នុង​ទីក្រុង​ឡុងដ៍្រ និង Piccadilly Circus មុនពេលដើរទៅជួបជុំគ្នានៅទីលានចតុរង្គ Trafalgar។ អ្នកខ្លះកាន់សញ្ញាដែលសរសេរថា "បញ្ឈប់ការទម្លាក់គ្រាប់បែកលើកុមារ" និង "ឈប់បាញ់​ឥឡូវ​នេះ​" ។  

នៅទីក្រុងប៊ែរឡាំង មនុស្សប្រហែល ៦.៥០០ នាក់ បានប្រមូល​ផ្តុំគ្នា​នៅ​ពេល​ថ្ងៃត្រង់​សម្រាប់​បាតុកម្ម​​ដែលនគរបាលបាននិយាយថាកំពុងប្រព្រឹត្តទៅក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង។ អាល្លឺម៉ង់ធ្លាប់​បាន​ហាមប្រាមការជួបជុំសាមគ្គីភាពប៉ាឡេស្ទីន។

នៅប្រទេស​អ៊ីតាលី វិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាតុករប្រហែល៤.០០០នាក់ បាន​ដើរ​ដង្ហែតាមដងផ្លូវនៃទីក្រុង មីលែន (Milan) គាំទ្រឲ្យមានបទឈប់បាញ់។

ចំណែក​នៅក្នុងរដ្ឋធានីដាកា(Dakar) នៃប្រទេសសេណេហ្គាល់ ប្រជាជនបាន​ប្រមូល​ផ្តុំ​គ្នានៅខាងក្រៅវិហារឥស្លាមចំកណ្តាលរដ្ឋធានី អមដោយផ្ទាំងបដា និងទង់ជាតិប៉ាឡេស្ទីន។

រីឯនៅសហរដ្ឋអាមេរិក មនុស្សរាប់ម៉ឺននាក់បានចេញតវ៉ានៅតាមផ្លូវក្នុងទីក្រុង Washington, DC ក្នុងបាតុកម្មដ៏ធំបំផុតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        85
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm