ប្រដាល់​សកល​ប្ដូរ​គោលដៅ​ហ្វឹកហាត់​ថ្មី​ដើម្បី​ត្រៀម​ស៊ី​ហ្គេម

2021/06/09 05:49:26 pm        125

​​ប្រដាល់​សកល៖ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ផ្លាស់ប្ដូរ​គោលដៅ​ហ្វឹកហាត់​ថ្មី ដោយ​ការ​ជ្រើស​រើស​កីឡាករ​មាន​សក្ដានុពល និង​មាន​សមត្ថភាព​ខ្ពស់​ប្រមាណ ៣​នាក់ធ្វើការ​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​គ្រូ​បង្វឹក ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​បាន​បញ្ជាក់​ថា ដោយសារ​ការ​អូស​បន្លាយនៃ​ជំងឺ​កូ​វីដ​-១៩ សហព័ន្ធ​នៅ​មិនទាន់​អាច​ប្រមូលផ្ដុំ​ហ្វឹកហាត់​បានទេ ខណៈ​ទីតាំង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​បាន​រាជរដ្ឋាភិបាល សម្រេច​យក​ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល។ ហេតុនេះ សហព័ន្ធ​ក៏​សម្រេច​បន្ដ​ការ​ហ្វឹក​ហាត់​ របស់​ក្រុម​ជម្រើស​ជាតិ​នៅ​តាម​ផ្ទះ និង​កន្លែង​មាន​សុវត្ថិ​ភាពជា​បណ្ដោះអាសន្ន​សិន។​ ប៉ុន្ដែ​ដើម្បី​ពង្រឹង​គុណ​ផល​កីឡាករ​ត្រៀម​ស៊ី​ហ្គេម សហព័ន្ធ​បាន​ផ្ដោត​សំខាន់​លើ​ការ​ហ្វឹកហាត់​ របស់​កីឡាករ​មាន​សក្ដានុពល​ប្រមាណ ៣​នាក់ ដែល​ត្រូវ​ជ្រើសរើស​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​គ្រូ​បង្វឹក ហើយ​អ្នក​ទាំង ៣​នាក់​នោះក៏​អាច​ជា​បេក្ខភាព​ ត្រូវ​បញ្ជូន​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង ដើម្បី​ពង្រឹង​សមត្ថភាព​ពួកគេ​ត្រៀម​ស៊ី​ហ្គេម និង​មានលទ្ធភាព​អាច​ប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេម​ជូន​ជាតិ​ផង​ដែរ។​

​​គួរ​បញ្ជាក់​ថា តាម​គម្រោង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកាដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ។ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ បច្ចុប្បន្ន​វៀតណាមកំពុង​រៀបចំ​ផែនការ​ពន្យា​ពេល ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ​ទៅ​ខែ​កក្កដា ឆ្នាំ​២០២២ វិញ ហើយ​ព័ត៌មាន​ផ្លូវការ​ពាក់ព័ន្ធ​នឹង​ការ​ពន្យា​ពេលនេះ អាច​នឹង​ដឹង​ច្បាស់​ថ្ងៃនេះបន្ទាប់ពី​មាន​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ដែល​នឹង​មាន​ការចូលរួម​ពី​ប្រទេស​ទាំង ១១ ដើម្បី​ជជែក​គ្នា និង​សម្រេច​លើ​រឿង​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        122
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        135
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm