ជនភៀសខ្លួននៅតំបន់ហ្កាហ្សា ស្ទ្រីប ជ្រកកោននៅមន្ទីរពេទ្យ ដោយបន្ថែមសម្ពាធដល់ប្រព័ន្ធវេជ្ជសាស្ត្រ

2023/11/06 05:33:51 pm        142

ជនភៀសខ្លួនរាប់ម៉ឺននាក់នៅតំបន់ហ្កាហ្សា ស្ទ្រីប បានទៅជ្រកកោននៅតាមមន្ទីរពេទ្យក្នុងស្រុកនានា ដោយបង្កើនសម្ពាធកាន់តែខ្លាំងឡើងទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដែលស្ថិតនៅក្រោមបន្ទុកដ៏ធ្ងន់ធ្ងររួចទៅហើយនោះ ខណៈជម្លោះជុំថ្មីរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សជាង ១១,០០០នាក់ សម្រាប់ភាគីជម្លោះទាំងសងខាង គិតត្រឹមថ្ងៃសៅរ៍ (០៤ វិច្ឆិកា)។

ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រជាជនជាង ១,៤លាននាក់ នៃប្រជាជនទាំងអស់នៅតំបន់ហ្កាហ្សា ដែលមានប្រហែល ២,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាងមួយភាគបីនៃជនភៀសខ្លួនទាំងនោះ កំពុងត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងបរិវេណទីតាំងរបស់អង្គការសហប្រជាជាតិ ដោយមនុស្សរាប់សែននាក់ទៀត ត្រូវបានបង្ខំឱ្យស្វែងរកជម្រកនៅក្នុងមន្ទីរពេទ្យ សាលារៀន និងវិហារអ៊ីស្លាមជាដើម។

មន្ទីរពេទ្យ ណាសសឺ (Nasser) គឺជាមន្ទីរពេទ្យធំជាងគេនៅទីក្រុងខាន់ យ៉ូនីស (Khan Younis) ដែលជាទីក្រុងមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្រ្ទីប ដោយជនភៀសខ្លួនជាង ១.៥០០០នាក់ បានស្នាក់នៅបោះតង់បណ្តោះអាសន្ននៅក្នុងទីលាននៃមន្ទីរពេទ្យមួយនោះ ហើយនៅខាងក្នុងស្ថាប័នវេជ្ជសាស្ត្រមួយនេះ មានមនុស្សពេញវ័យ និងកុមារជាច្រើនស្នាក់នៅតាមច្រករបៀងនៃទីធ្លាមន្ទីរពេទ្យ។

យោងតាមការប៉ាន់ប្រមាណរបស់នាយកដ្ឋានសុខាភិបាលក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ស្ថាប័នវេជ្ជសាស្ត្រក្នុងតំបន់មួយនេះ បានផ្ទុកប្រជាជនភៀសខ្លួនយ៉ាងហោចណាស់ ១០០.០០០នាក់។ សម្រាប់ជនភៀសខ្លួនទាំងនោះ ពួកគេគ្រាន់តែចង់ស្វែងរកទីជម្រកដែលមានសុវត្ថិភាពប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះក៏ដាក់សម្ពាធយ៉ាងខ្លាំងទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុកផងដែរ៕

-

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm