នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ផ្អាកតំណែងរដ្ឋមន្ត្រីម្នាក់ជុំវិញការអត្ថាធិប្បាយប្រើប្រាស់នុយក្លេអ៊ែរក្នុងសង្រ្គាមហ្កាហ្សា

2023/11/06 05:42:29 pm        172

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ (០៥ វិច្ឆិកា) បានដាក់វិន័យដល់សមាជិកជាន់ខ្ពស់ម្នាក់នៃគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដែលបង្ហាញពីការបើកចំហចំពោះគំនិតរបស់អ៊ីស្រាអែល ក្នុងការធ្វើការវាយប្រហារនុយក្លេអ៊ែរលើតំបន់ហ្កាហ្សា ជាទីដែលសង្រ្គាមជាមួយក្រុមហាម៉ាស កំពុងធ្វើឱ្យចំនួនការស្លាប់នៃជនស៊ីវិលប៉ាឡេស្ទីន កើនឡើងយ៉ាងខ្លាំង។

ការិយាល័យរបស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា រដ្ឋមន្ត្រីពាក់ព័ន្ធ ដែលជារដ្ឋមន្ត្រីបេតិកភណ្ឌ លោក Amihay Eliyahu មកពីគណបក្សស្តាំនិយមក្នុងរដ្ឋាភិបាលចម្រុះ ត្រូវបានផ្អាកពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី «រហូតដល់មានការជូនដំណឹងបន្ថែម»។

នៅពេលសួរនៅក្នុងបទសម្ភាសន៍តាមវិទ្យុអំពីជម្រើសនុយក្លេអ៊ែរសម្មតិកម្ម លោករដ្ឋមន្ត្រីបេតិកភណ្ឌ Eliyahu បានឆ្លើយតបថា «នោះជាវិធីមួយដែលអាចទៅរួច»។

សុន្ទរកថារបស់លោក បានទាក់ទាញការថ្កោលទោសយ៉ាងឆាប់រហ័សពីជុំវិញបណ្ដាប្រទេសអារ៉ាប់ ដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល កើតមានរឿងអាស្រូវ និងត្រូវបានចាត់ទុកថាជា «ការជំទាស់ដែលអាចទៅរួច» ដោយមន្ត្រីសហរដ្ឋអាមេរិក។

ទាំងលោក Eliyahu និងមេដឹកនាំគណបក្សរបស់លោក មិនមានតួនាទីនៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីដែលដោះស្រាយបញ្ហាសង្រ្គាមតំបន់ហ្កាហ្សា នោះទេ។ ពួកគេក៏មិនមានចំណេះដឹងខាងក្នុងអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីស្រាអែល ដែលប្រទេសនេះមិនទទួលស្គាល់ជាសាធារណៈ ព្រមទាំងមិនមានសិទ្ធិអំណាចក្នុងការដាក់ឱ្យប្រើប្រាស់គ្រឿងសព្វាវុធទាំងនោះដែរ៕

-

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        12
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm