សកម្មភាពក្រុមការងារ​ថែទាំ សម្អាត​អនាម័យ​-​បរិស្ថាន ដើម្បី​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​មាន​ភាព​ស្រស់​ត្រកាល​ជានិច្ច

2021/06/09 05:55:42 pm        663

សៀមរាប ៖ តាមរយៈ​នៃ​រូបថត​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នឹង​សំណេរ​របស់​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​បានបង្ហាញ​អំពី​សកម្មភាព​នៃ​ក្រុមការងារ​ថែទាំ ​សម្អាត​អនាម័យ​-​បរិស្ថាន ​ដើម្បី​និរន្តរភាព​សម្រស់​អង្គរ ​ហើយ​អ្វី​ដែល​ជា​បំណង​នៃ​ការ​ចេញ​បង្ហាញ​រូបថត​ និង​សំណេរ​ទាំងនោះ ​គឺ​សំដៅ​ទៅ​រក​ការអំពាវនាវ ​ស្វាគមន៍​ជាថ្មីទៀត ​ការចូលរួម​ពី​សំណាក់​សាធារណជន​ទូទៅ និង​ភ្ញៀវទេសចរ !។

នៅរសៀល​ថ្ងៃ​០៨ ខែមិថុនា ម្សិលមិញ​នេះ នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ​ការថែទាំ និង​សម្អាត​អនាម័យ​របស់​ក្រុមការងារ​សម្អាត​ប្រាសាទ ​បានធ្វើឱ្យ​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ភាព​ស្រស់​បំព្រង​ទាំង​រដូវប្រាំង និង​រដូវវស្សា ។ ​ជាការ​កត់សម្គាល់​ក្នុង​រយៈពេល​កន្លងមក​ហើយ​ អ្វីដែល​សំខាន់​ដើម្បី​និរន្តរភាព​អនាម័យ​បរិស្ថាន​ស្អាត​នៅ​ក្នុង​តំបន់​នេះ គឺ​មិន​អាច​ខ្វះ​បាន​នោះទេ ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ។

ជា​រៀងរាល់ថ្ងៃ​ក្រុមការងារ​ថែទាំ សម្អាត​អនាម័យ ពួកគាត់​បាន​បែង​ចែក​ជា​ក្រុមៗ​ ធ្វើ​សកម្មភាព​តាម​មុខព្រួញ​គោលដៅ​ដែល​បាន​រៀបចំ​ទុក​ រួមមាន​ ក្រុម​បោស​ស្លឹកឈើ ​បោស​ដី​ ស្រោច​ស្មៅ​ កាត់​រុក្ខជាតិ​ក្នុង​និង​ក្រៅ​តំបន់​ប្រាសាទ ​បារ​ស្លែ​និង​រុក្ខជាតិ​ក្នុង​ទឹកជា​ដើម​។ ​សកម្មភាព​ទាំងនេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​តំបន់​ប្រាសាទ​មាន​សោភ័ណភាព​ស្រស់បំព្រង​គ្រប់​រដូវ​កាល​ប៉ុណ្ណោះ​ទេ ​តែ​វា​ជា​កិច្ចការ​អភិរក្ស​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​និងកំពុង​ធ្វើជា​ប្រចាំ​។

នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សង្កត់ធ្ងន់​លើ​សំណេរ​របស់ខ្លួន​ថា ​ច្បាស់​ណាស់ កិច្ចការ​ទាំងនេះ​មិន​អាច​ខ្វះ​បានទេ ការចូលរួម​ពី​សាធារណជន ​ក៏ដូចជា​ភ្ញៀវទេសចរ​ផងដែរ​ ហើយ​យើងទាំងអស់គ្នា​មាន​ស្មារតី​ដូចគ្នា ​ក្នុងការ​ធ្វើឱ្យ​បរិស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ភាព​ស្រស់ស្អាត​ជានិច្ច ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ពិសេស​ស័ក្ដិសម​ជាមួយ​គុណ​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន នៃ​រមណីយដ្ឋាន​អង្គរ​៕

អត្ថបទ ៖ គឹម ឡេង 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm