សម្ដេចធិបតី ស្នើថ្នាក់ក្រោមជាតិរាយការណ៍ពីចំណុចខ្វះខាតរបស់មន្ត្រី ដើម្បីផ្ដល់ការ បណ្ដុះបណ្ដាលជូន

2023/11/06 05:56:34 pm        188

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើដល់​គ្រប់​មន្ត្រី​នៅ​ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំ​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ជាក់ស្ដែងជូនប្រជាពលរដ្ឋ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្នុងករណីមន្ត្រីមិន​មាន​សមត្ថភាព​នៅ​ក្នុង​ផ្នែក​ជំនាញ​ណាមួយត្រូវរាយការណ៍មកថ្នាក់ជាតិ ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីក្រសួង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ពង្រឹងស​មត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនោះ។

ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវ​ចេញ​គោលការណ៍កំណត់ឱ្យបានច្បាស់លាស់ថា តើកម្រិតណាគោលការណ៍ណា ដែល​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិមានសិទ្ធិនៅក្នុងការសម្រេចដោះស្រាយបាន ដើម្បីកុំឱ្យបញ្ហាកើតមានឡើងហើយ ត្រូវ​បញ្ជូនមក ថ្នាក់ជាតិដោះស្រាយទាំងអស់ ដែលជា​ហេតុ​ប​ង្ក​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​នៅក្នុ​ង​ការ​បម្រើសេវា​ជូនពលរដ្ឋ។

កន្លងមកមានការកកស្ទះសំណុំរឿងជាច្រើននៅក្រសួង និងស្ថាប័ននានា ដោយសារ​តែ​អាជ្ញាធរ​នៅថ្នាក់ក្រោមជាតិ មិនហ៊ាននៅក្នុងការពិនិត្យដោះស្រាយ គឺបានត្រឹមតែសម្របសម្រួល បើ​សម្រប​សម្រួល មិនបាន មានតែបញ្ជូនមកថ្នាក់ជាតិ។ ថ្នាក់ជាតិ ត្រូវរៀបចំ​ក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ដល់​មូលដ្ឋាន សួរនាំទម្រាំដោះស្រាយបានមួយករណីៗ ត្រូវចំណាយពេលយូរ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm