បាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងប្តេជ្ញាប្រឹងប្រែងដោយសមត្ថភាពពិត ដើម្បីទទួលបាននិទ្ទេសល្អ

2023/11/06 06:16:26 pm        1.3 K

ភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែង​ធ្វើឱ្យអស់សមត្ថភាពលើគ្រប់វិញ្ញាសាប្រឡង ដើម្បីទទួលបានលទ្ធផលជាប់ និងនិទ្ទេសល្អផងដែរ ។

ខណៈដែលការប្រឡង បានដំណើរទៅពេញមួយព្រឹកទៅហើយ បេក្ខជនប្រឡង នៃមណ្ឌលជាស៊ីម សន្ធរម៉ុក បានបង្ហាញអារម្មណ៍​សប្បាយចិត្ត ព្រោះវិញ្ញាសាប្រលង​សុទ្ធសឹង​ជាអ្វីដែលពួកគាត់​បាន​រំលឹក ​និង​ទន្ទេញ​មករហូត ។ ​ហើយក្នុងដំណាក់កាលនេះ ​គឺជាអ្វីដែលពួកគាត់ត្រូវបំពេញ​ឱ្យបាន​ល្អបំផុត ដើម្បីបន្តសម្រេចភាពជោគជ័យ ទៅថ្ងៃមុខ ។

អាណាព្យាបាល និង​សាច់ញាតិ​ របស់បេក្ខជនប្រឡង ​បាននាំគ្នាទៅជួយ​ផ្តល់​កម្លាំងចិត្តដល់បេក្ខជន ដោយការជូនទៅដល់មណ្ឌលប្រឡង​ដោយផ្ទាល់ ​និងបាន​អង្គុយរងចាំរហូតកូនៗ​ប្រឡងចប់ ។ ពួកគាត់ ​បានលើកឡើងថា​ ក្នុងនាមឪពុកម្តាយ ​បានត្រឹមជាការផ្តល់កម្លាំងចិត្តដល់កូនប៉ុណ្ណោះ ហើយ​ភាពជាក់ស្តែង ​គឺកូនត្រូវប្រឹងប្រែងដោយសមត្ថភាពផ្ទាល់ខ្លួន ​សម្រាប់​ការប្រឡប់​ឱ្យបានជាប់ ដើម្បីភាពជោគជ័យ​សម្រាប់ខ្លួនឯងផង​ សម្រាប់មុខមាត់​ឪពុកម្តាយ និង​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ​របស់​សង្គមជាតិផងដែរ ។

លោកទៀវ សំអឿន ​អភិបាលរងខណ្ឌទួលគោក ​បានប្រាប់ BTV ​ឱ្យដឹងថា​ ជុំវិញមណ្ឌលប្រឡង ជា​ស៊ីមសន្ធរម៉ុក ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់​របៀបរៀបរយល្អផងដែរ​ ដើម្បីធានាបានថា ​ដំណើរការ ​នៃការប្រឡង អាច​ប្រព្រឹត្តិទៅ​បានដោយរលូន ។

គួរបញ្ជាក់ថា មណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក ​មានបេក្ខជនប្រឡងសរុប១១២៥នាក់ ដែល​មណ្ឌលនេះជាមណ្ឌលមួយ​ ក្នុងចំណោម០៦មណ្ឌលប្រឡង ​នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែល​មានបេក្ខជនសរុប ៥៦៨៦នាក់ ​ស្រី២២៧៦នាក់ ។​ ក្នុងនោះដែរ បើសរុបក្នុងក្របខណ្ឌរាជធានី​ភ្នំពេញទាំងមូល គឺមានមណ្ឌលប្រឡងសរុប ៣១មណ្ឌល ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm