អ្នកទោសជាង៩០០នាក់ គ្រោងស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យ និងបុណ្យអុំទូក

2023/11/06 06:38:38 pm        201

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំ២០២៣នេះ​ ទណ្ឌិតជាង ៩០០នាក់ ដែលកំពុងជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​ទូទាំងប្រទេស ​គ្រោងស្នើសុំបន្ធូរបន្ថយទោស​ និងលើកលែងទោស។

យោងតាម​ឆាណែលតេលេក្រាមរបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា ​នៅថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំ​ពិនិត្យ​របស់គណៈកម្មការថ្នាក់ជាតិពិនិត្យ​ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស​សម្រាប់​ឱកាស​នៃពិធីបុណ្យឯករាជ្យជាតិ០៩​ ខែវិច្ឆិកា ​និង​ព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុកខាងមុខនេះ។

ការជួបប្រជុំនេះ បន្ទាប់ពីគណៈកម្មការជាតិ ​បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្តពន្ធនាគាររាជធានី-ខេត្ត ​ចំនួន ២៣ ​និងពីគណៈកម្មការក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំ​កែប្រែទាំង០៤ ស្នើសុំបន្ធូរបន្ថយទោស ​និង​លើកលែង​ទោស​ដល់ទណ្ឌិត​នៃពិធីបុណ្យទាំងពីរ​នេះសរុបចំនួន៩០២នាក់ស្រី ៦១ នាក់។

តាមប្រភពឆាណែលតេលេក្រាម​ដដែលនេះ បានឲ្យដឹងទៀតថា ​ពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា បញ្ជី​ទណ្ឌិតចំនួន ៤៦៤នាក់ ស្រី ៣៤នាក់ ក្នុងនោះ ស្នើសុំបន្ធូរបន្ថយទោសចំនួន ​៤៣២នាក់ ស្រី ២៩នាក់ និងស្នើសុំលើកលែងទោសចំនួន៣២ នាក់ ស្រី ០៥នាក់ ។

ដោយឡែកសម្រាប់ព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក បញ្ជី​ទណ្ឌិតចំនួន ៤៣៨ នាក់ ស្រី ២៧ នាក់ ក្នុងនោះស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ស្រី ២៦ នាក់ ខណៈស្នើសុំលើកលែងទោស ​ចំនួន ២០ នាក់ ស្រី ០១ នាក់៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm