ប្រកួត​កំដៅ​សាច់ដុំ​ចុងក្រោយ​មុន​ទៅ Euro បារាំង​យកឈ្នះ​ប៊ុល​ហ្ការី ៣-០

2021/06/09 06:10:00 pm        93

​បាល់ទាត់៖ ​ក្រុម​ជើងឯក​ពិភពលោកឆ្នាំ២០១៨ បារាំង​បាន​យកឈ្នះ​ប៊ុល​ហ្ការី ៣-០ ក្នុង​ជំនួប​មិត្តភាព​កំដៅ​សាច់ដុំ​ចុងក្រោយ មុន​ឆ្ពោះទៅ​ការប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប Euro ២០២០​។ បារាំង​បានដាក់​កីឡាករ​សំខាន់​ចូល​លេង​ក្នុងជំនួប​មិត្តភាព​នេះ ដោយ​រួមមាន​ខ្សែប្រយុទ្ធ​ជួរមុខ​ទាំងបី Kylian Mbappe, Karim Benzeman និង Antoine Griezmann​។​

​ខ្សែប្រយុទ្ធ Barcelona, Antoine Griezmann ជា​អ្នកបើក​ការនាំ​មុខមុន​ដោយ​ប្រើ​បច្ចេកទេស Bicycle Kick អោយ​បារាំង​នាំ​មុខមុន​ក្នុង​វគ្គ​ទី១ នាទី​ទី២៩​។ ការប្រកួត​ជិត​នឹង​ចប់​ទៅហើយ​ខ្សែប្រយុទ្ធ​ដែល​ទើប​ជួយ Chelsea លើក​ពាន UEFA Champions League, Olivier Giroud បាន​ងើប​ពី​កៅអី​បម្រុង​ផ្លាស់ប្ដូរ​ចូល​ក៏​រក​បាន ២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី៨៣ និង ៩០​។ នេះ​ជា​ការ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សំរាប់​ក្រុម​បារាំង​មុន​ទៅ Euro ដោយ​បាន​យកឈ្នះ​ក្នុង​ជំនួប​មិត្តភាព​ទាំងពីរ​របស់​ខ្លួន ​ពោលគឺ​ឈ្នះវែ​ល ៣-០ និង​ឈ្នះ​ប៊ុល​ហ្ការី ៣-០​។ ​បារាំង​ស្ថិត​ក្នុង​ពូ​ល F ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​អាល្លឺម៉ង់​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​នេះ មុន​បន្ត​ជួប​ជាមួយ​ហុង​គ្រី និង​ចុងក្រោយ​ជួប​ព័រ​ទុយ​ង​ហ្កា​ល់​។​

​លទ្ធផល​ប្រកួត​មិត្តភាព​ផ្សេងទៀត ​ក្រុម​អេ​ស្ប៉ា​ញ​ជួប​ជាមួយ​លី​ទុយ​អា​នី ខណៈ​អេ​ស្ប៉ា​ញ​ប្រើប្រាស់​កីឡាករ​យុវជនអាយុ​ក្រោម ២១​ឆ្នាំ​យកឈ្នះ​លី​ទុយ​អា​នី ៤-០​។ ​ក្រុម​ធំ​អេ​ស្ប៉ា​ញ​បាន​លុបចោល​ជំនួប​មិត្តភាព​នេះ​ បន្ទាប់ពី​ប្រធាន​ក្រុម Sergio Busquet តេស្ត​វិជ្ជមាន Covid-19 កាលពី​ថ្ងៃអាទិត្យ ​ហើយ​កីឡាករ​ក្នុង​ក្រុម​ផ្សេងទៀត​ត្រូវ​ហ្វឹកហាត់​នៅ​ដាច់ដោយឡែក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm