ប្រទេសចិនជំរុញឲ្យមីយ៉ាន់ម៉ា សហការលើការរក្សាស្ថិរភាពនៅតាមព្រំដែន

2023/11/06 09:05:07 pm        145

យោតាមមន្ត្រីចិន បាននិយាយនៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកានេះថា មីយ៉ាន់ម៉ា គួរតែសហការជាមួយប្រទេសចិន ដើម្បីរក្សាស្ថិរភាពនៅតាមព្រំដែនរួម បន្ទាប់ពីមានការកើនឡើងការប្រយុទ្ធគ្នានៅក្នុងសហភាពមីយ៉ាន់ម៉ា រវាងកងកម្លាំងយោធា និងក្រុមបះបោរបានធ្វើឱ្យរង្គោះរង្គើក្នុងតំបន់។

កាលពីសប្តាហ៍មុន យោធាកំពុងកាន់អំណាចនៅសហភាពមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងព្យាយាមស្តារសណ្តាប់ធ្នាប់ឡើងវិញនៅជិតព្រំដែន បន្ទាប់ពីសម្ព័ន្ធមិត្តនៃកងទ័ពជនជាតិភាគតិច កំពុងប្រយុទ្ធសម្រាប់ការកំណត់ដោយខ្លួនឯង បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់ក្រុមយោធា។

លោក Nong Rong បាននិយាយថា មីយ៉ាន់ម៉ា ត្រូវបានអំពាវនាវឱ្យសហការជាមួយប្រទេសចិនដើម្បីរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា ដើម្បីធានាបានសុវត្ថិភាពសម្រាប់ជីវិតរស់នៅ និងទ្រព្យសម្បត្តិ របស់ពលរដ្ឋរស់នៅតាមព្រំដែនប្រទេសចិនដោយពិតប្រាកដ និងមានចំណាត់ការដោយប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខរបស់បុគ្គលិកចិន។

គេហទំព័រព័ត៌មាន Asia Times បានរាយការណ៍ថា ពលរដ្ឋចិនម្នាក់បានស្លាប់ និងជាច្រើននាក់បានរងរបួសកាលពីថ្ងៃសៅរ៍ នៅពេលដែលគ្រាប់ផ្លោងមួយគ្រាប់ដែលយោធាមីយ៉ាន់ម៉ា បានបាញ់ហួសគោលដៅរបស់ខ្លួន ហើយបានធ្លាក់ទៅព្រំដែនខាងប្រទេសចិន។ លោក Nong ដែលបានទៅធ្វើទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ៣ ខែវិច្ឆិកាដល់ថ្ងៃទី ៥ ខែវិច្ឆិកា បាននិយាយថាប្រទេសចិនសង្ឃឹមថា មីយ៉ាន់ម៉ានឹងស្ដារឡើងវិញនូវស្ថិរភាព ហើយខ្លួនគាំទ្រភាគីទាំងអស់ក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នាឱ្យបានសមស្រប និងទទួលបានការផ្សះផ្សាតាមរយៈការសន្ទនាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ ប្រទេសថៃ កំពុងព្យាយាមនាំយកពលរដ្ឋខ្លួនចំនួន ១៦២ នាក់មកប្រទេសវិញ ដែលបានជាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងសហភាពមីយ៉ាន់ម៉ា។

មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដែលបានបណ្តេញចេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី Aung San Suu Kyi ជ័យលាភីរង្វាន់ណូបែល។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm