ការស្ទង់មតិ៖ លោក Biden តាមពីក្រោយលោក Trump នៅរដ្ឋជាច្រើន ដែលអាចនឹងសម្រេចការបោះឆ្នោតអាមេរិកឆ្នាំ២០២៤

2023/11/06 10:05:12 pm        49

អាមេរិក ៖ ការស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី៥ ខែវិច្ឆិកា) បានបង្ហាញថា ប្រធានាធិបតី លោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ មានសំឡេងគាំទ្រតិចជាងក្រោយលោក Donald Trump ដែលជាបេក្ខភាពនាំមុខគេរបស់គណបក្សសាធារណរដ្ឋ នៅក្នុងសមរភូមិប្រកួតប្រជែងដ៏សំខាន់បំផុតចំនួន៥ ក្នុងចំណោមរដ្ឋទាំង៦ ដែលជាលទ្ធផលកើតឡើងត្រឹមតែ ១ឆ្នាំមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ខណៈដែលប្រជាជនអាមេរិកបង្ហាញការរារែក ចំពោះវ័យរបស់លោក Biden និងការមិនពេញចិត្ត ចំពោះការដោះស្រាយសេដ្ឋកិច្ចរបស់លោក។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយសារព័ត៌មាន New York Times និងមហាវិទ្យាល័យ Siena។ ការស្ទង់មតិ បានបង្ហាញថា លោក Trump ដែលជាបេក្ខភាពនាំមុខគេក្នុងការទទួលបានការតែងតាំងតំណែងប្រធានាធិបតីពីគណបក្សរបស់លោក ក្នុងឆ្នាំ២០២៤ ខណៈដែលរូបលោកស្វែងរកតួនាទីនេះជាថ្មីម្ដងទៀតនោះ មានការគាំទ្រច្រើននៅរដ្ឋ Arizona រដ្ឋ Georgia (ចចចៀ) រដ្ឋ Michigan រដ្ឋ Nevada និង Pennsylvania ហើយលោក Biden នាំមុខនៅក្នុងរដ្ឋ Wisconsin។ 

លោក Biden បានយកឈ្នះលោក Trump នៅក្នុងរដ្ឋទាំង៦ នេះ សម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ តែការស្ទង់មតិ បានបង្ហាញថា ឥឡូវនេះ លោក Trump មានប្រៀបជាង ជាមធ្យមពី ៤៨ភាគរយទៅ ៤៤ភាគរយ នៅក្នុងរដ្ឋចំនួន៦។

ទោះបីជាការស្ទង់មតិវាយតម្លៃការបោះឆ្នោតជាតិដ៏មានប្រជាប្រិយភាពនេះ បានបង្ហាញឲ្យឃើញម្ដងហើយម្ដងទៀតថា លោក Biden និងលោក Trump ស្ថិតក្នុងការប្រជែងគ្នាយ៉ាងស្វិតស្វាញនោះក៏ដោយ ក៏ការបោះឆ្នោតប្រធានាធិបតីជាធម្មតា ត្រូវបានសម្រេចដោយលទ្ធផល នៅក្នុងរដ្ឋមួយចំនួនតូច ដែលត្រូវបានគេហៅថា រដ្ឋមានលទ្ធផលមិនពិតប្រាកដ ពោលគឺជារដ្ឋដែលបេក្ខជនមានសំឡេងគាំទ្រក្នុងកម្រិតប្រហាក់ប្រហែលគ្នា។

ការស្ទង់មតិ បានបង្ហាញថា ចម្រុះជាតិសាសន៍ និងច្រើនជំនាន់របស់លោក Biden ហាក់ដូចជាមានការបែកបាក់។ ការស្ទង់មតិ ក៏បានឲ្យដឹងទៀតថា អ្នកបោះឆ្នោតអាយុក្រោម ៣០ឆ្នាំ ដែលពេញចិត្តលោក Biden ដែលមានវ័យ ៨០ឆ្នាំទៅហើយនោះ មានត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដោយការនាំមុខរបស់លោកក្នុងចំណោមអ្នកបោះឆ្នោត ដែលនិយាយភាសាអេស្ប៉ាញ គឺធ្លាក់ចុះដល់លេខ ១ខ្ទង់ ហើយការទទទួលបានការគាំទ្ររបស់លោក នៅក្នុងតំបន់ទីក្រុង គឺចំនួនស្មើពាក់កណ្តាលសំឡេងគាំទ្រ ចំពោះលោក Trump នៅតំបន់ជនបទ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm