WHO ៖ មាន​មូលហេតុ​បួន​យ៉ាង​ដែល​នាំឱ្យ​កម្ពុជា​មិនទាន់​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​២០​កុម្ភៈ​បាន​

2021/06/09 06:29:43 pm        271

ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ​បាន​បង្ហាញ​ទឡ្ហីករណ៍​បួន​យ៉ាង ដែល​នាំឱ្យកម្ពុជា​ មិនទាន់​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ បាន​ដូច​ឆ្នាំ​២០២០​។

អំឡុង​ពិធី​ប្រគល់​អំណោយ​ថេប​ប្លេ​ត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង សម្ភារ​វេជ្ជសាស្ត្រ​មួយ​ចំនួនទៀត ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​ចំនួន​៥ ​ដែល​បាន​ធ្វើឡើង នៅ​ខេត្តពោធិ៍សាត់ ​កាលពី​ម្សិលមិញ លោកស្រី​វេជ្ជបណ្ឌិត​ លី អាយ​លែ​ន​ តំណាង​អង្គការ​សុខភាព​ពិភព លោក​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ប្រាប់​BTV​ថា ​មាន​ហេតុផល​៤​យ៉ាង​ ដែល​ធ្វើឱ្យ​កម្ពុជា មិនទាន់​អាច​គ្រប់ គ្រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បាន ​ដូច​កាលពី​ឆ្នាំមុន ​គឺ​ទី​១. ការ​បំប្លែង​ខ្លួន​ថ្មី នៃ​មេរោគ​កូ​វីដ​-១៩ ​ដែលនាំឱ្យ​មានការ​ចម្លង​លឿន ទី​២. លក្ខណៈ​ធម្មជាតិ​ នៃ​មេរោគ គឺ​ចេញ​រោគសញ្ញា​តិចតួច ឬ​មិន ចេញ​រោគសញ្ញា ទី​៣. ភាព​នឿយណាយ​របស់​ក្រុម​ឆ្លើយតប​បន្ទាន់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ​មិន​អនុវត្ត វិធានការ​សុខាភិបាល និង​ទី​៤. ភាព​សុទិដ្ឋិនិយម​ខ្លាំងពេក ដោយ​ផ្អែកលើ​វ៉ាក់សាំង​។

យ៉ាងណាក៏ដោយ ដើម្បី​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន តំណាង​អង្គការ​សុខភាព​ពិភព លោក បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដូចជា ចៀសវាង​កុំទៅ​កន្លែង​៣​កុំ ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ត្រូវ​កាត់បន្ថយ​ហានិភ័យ​នៅ​កន្លែង​ប្រកប​អាជីវកម្ម ​កន្លែងធ្វើការ ​និង​ពលរដ្ឋ ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។

បច្ចុប្បន រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​វិធានការ​ជាច្រើន ដើម្បី​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​សហគមន៍ ​២០កុម្ភៈ កុំឱ្យ​មានការ​រីក​រាលដាល​កាន់​តែច្រើន​។ វិធានការ​ទាំង​អស់នេះ​ អាច​ទទួល​បាន​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ​៕

​អត្ថបទ​៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        70
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm