រដ្ឋបាលខេត្ត​ពោធិ៍សាត់ ​និង​សប្បុរសជន​នានា​ផ្ដល់​អំណោយ​ជូន​ជន​ក្រីក្រ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​ក្រគរ

2021/06/09 06:39:02 pm        171

ពោធិ៍សាត់ ៖ ​លោក ចេង ឡៃ អភិបាលរង​ខេត្ត​តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ របស់​សប្បុរស​នានា​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន អឹម ស៊ី ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ​ជន​ចាស់ជរា​ និង​ស្ត្រី​មេម៉ាយ​ជាច្រើន​គ្រួសារ មកពី ភូមិ​តាកែវ​ក្រោម​ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​ខណៈ​អំណោយ​ទាំងនោះ​ នឹង​ជួយ​សម្រាល​ទុក ​លំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ​។

ការ​ផ្តល់នូវ​អំណោយ​សប្បុរសធម៌​នេះ គឺ​បាន​ធ្វើឡើង​នា​ថ្ងៃទី​៨ ​ខែមិថុនា ឆ្នាំ​២០២១​នេះ​ នៅ​បរិវេណ​វត្ត​សាមគ្គី​រតនៈ​សោ​ភ័​ណ្ឌ (​ហៅ​វត្ត​តាកែវ​ក្រោម​) ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

ថ្លែង​នៅក្នុង​ឱកាស​ចុះ​ចែក​អំណោយ​សប្បុរសធម៌​នោះ លោក ចេង ឡៃ អភិបាលរង​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា​ នាពេល​កន្លងទៅ​ក៏ដូចជា​ បច្ចុប្បន្ននេះ ​ថ្នាក់ដឹកនាំ​ខេត្ត ​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​គ្រប់ពេលវេលា​។ ​ជាក់ស្តែង​ដូច​ថ្ងៃនេះ​គឺ​ខាង​ថ្នាក់ ដឹកនាំ​ខេត្ត​ ជាមួយនិង​អ្នកស្រី ចោម ខ្វាន់ អគ្គនាយិការ ក្រុមហ៊ុន ( អឹម ស៊ី ) បាន​ជួយ​ឧបត្ថម្ភ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយចំនួន ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត នេះ​។

លោក​អភិបាលរង​ខេត្ត​ក៏បាន​ ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​នានា ​ដែល​បាន​ជួយឧបត្ថម្ភ ជា​ស្បៀង​ និង​ថវិកា​ជួយ​ដល់​ជន​ក្រីក្រ​ដែល​កំពុង​រស់នៅ​ខេត្តពោធិ៍សាត់ ខណៈ​សកម្មភាព​នៃ​ការ​ជួយ​នេះ​គឺ បញ្ជាក់​ឱ្យឃើញ​ពី​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ធំធេង​មួយ​ គឺ​ខ្មែរ​ចេះ​ជួយ​ខ្មែរ​ ក្នុង​គ្រា​មានទុក្ខ​លំបាក​។

នៅក្នុង​ពិធី​ចែក​អំណោយ​នោះដែរ​លោក​អភិបាលរង​ខេត្ត ក៏បាន​ផ្ដាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការ​ការពារ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩ ដោយ​អនុវត្តន៍​តាម​វិធានការ​ ៣​ការពារ និង​៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ ហើយ​លោក​បាន​បន្ត​ប្រាប់​ដល់ អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​បង្ការ​ទប់ស្កាត់​រាល់​បទល្មើស​ចោរលួច ​ឆក់​ប្លន់ ក្មេង​ទំនើង ​គ្រឿងញៀន ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា​។

សូមបញ្ជាក់ថា ​អំណោយ​ដែល​បាន​ផ្តល់​ជូន​ដល់​បងប្អូន​នា​ពេលនេះ ​ក្នុង​មួយ​គ្រួសារៗ​ ទទួលបាន​អង្គ ២០​គីឡូក្រាម​មី ១​កេះ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹក​សុទ្ធ ១​កេះ ម៉ាស់ ១​ដុំ និង​ថវិកា ១០​ម៉ឺន​រៀល​។ ​ទន្ទឹមនឹងនោះ ​លោកស្រី​ក៏បាន​ប្រគេន​បច្ច័យ​ចំនួន ​១​លាន​រៀល ​ដល់​ព្រះ​ចៅ​អធិការ​វត្ត ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ទី​អារាម​ផងដែរ​៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm