ហ៊្សកដានីទម្លាក់ជំនួយវេជ្ជសាស្រ្តពីលើអាកាសឲ្យមន្ទីរពេទ្យរបស់ខ្លួននៅតំបន់ហ្គាហ្សា

2023/11/06 10:55:38 pm        81

យោងតាមការបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Xដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitterពីព្រះមហាក្សត្រហ៊្សកដានី និងសេចក្តីរាយការណ៍នៅលើសារព័ត៌មានរដ្ឋ បានឲ្យដឹងថា កងកម្លាំងអាកាសហ៊្សកដានី បានទម្លាក់ជំនួយវេជ្ជសាស្រ្តបន្ទាន់ពីលើអាកាសទៅឲ្យមន្ទីរពេទ្យកណ្តាលវាលហ៊្សកដានី ក្នុងតំបន់ហ្គាហ្សានៅព្រឹកថ្ងៃចន្ទនេះ ។ 

 ព្រះមហាក្សត្រ Abdullah II បានសរសេរថា នេះគឺជាកាតព្វកិច្ចរបស់ពួកយើង ដើម្បីផ្តល់ជំនួយដល់បងប្អូនប្រុសស្រីរបស់ពួកយើងដែលបានរងរបួសក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា ។ ពួកយើងតែងតែនៅទីនោះដើម្បីបងប្អូនប៉ាឡេស្ទីន ។ 

 ទ្រង់មានព្រះបន្ទូលទៀតថា មន្រ្តីកងកម្លាំងអាកាសគ្មានការភ័យខ្លាចរបស់ពួកយើង បានទម្លាក់ជំនួយវេជ្ជសាស្រ្តបន្ទាន់ពីលើអាកាសទាំងពាក់កណ្តាលយប់ឲ្យមន្ទីរពេទ្យកណ្តាលវាលហ្សកដានីនៅក្នុងតំបន់ហ្គាហ្សា ។  

 គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ហ៊្សកដានី បានកោះហៅឲ្យវិលត្រឡប់មកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ីស្រាអែល ហើយនិងបាននិយាយប្រាប់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលឲ្យនៅឆ្ងាយ ដើម្បីតវ៉ានឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយពួកគេនិយាយថា ការវាយប្រហារទាំងនេះ បានសម្លាប់ជនស្លូតត្រង់គ្មានកំហុស ហើយនិងបណ្តាលឲ្យកើតមានគ្រោះថ្នាក់មនុស្សធម៌ ។ 

 ក្រុមមន្រ្តីសុខាភិបាលនៅតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ជនប៉ាឡេស្ទីនជាង ៩.៧៧០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមឡើង ពេលដែលក្រុមជីវពលហាម៉ាស់ បើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ និងបានចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        25
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm