សម្តេចធិបតី៖ កម្ពុជាត្រូវតែបន្តពង្រីកការទូតខ្លួនឲ្យកាន់តែធំ​ដោយមិនយកប្រទេសណា​ជាសត្រូវ ដើម្បីផលប្រយោជន៍ជាតិ

2023/11/07 04:27:55 pm        139

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោល​គឺ​ត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុច​នេះសម្តេចធិបតី ក៏បានចំអក​ឲ្យគណបក្ស​ណា​មួយ​នោះ​មិន​ទាន់​ទាំង​ជាប់​ឆ្នោត​ធ្វើ​នាយករដ្ឋ​មន្រ្តី​ផង ប្រកាសប្រឆាំង ឬចង់កម្ចាត់ប្រទេសនេះប្រទេសនោះចោលបាត់ទៅហើយ។

 ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់តាមបណ្តារោង​ចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២​៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាស្វាគមន៍​ប្រទេស​ទាំង​អស់នៅទូទំាងពិភពលោក មិនថាប្រទេសណានោះទេ ជាក់ស្តែង​ដូច​នៅ​ខេត្ត​ព្រះសីហនុ​នេះ​តែម្តង គឺមានអ្នកវិនិយោគចិន អាមេរិក ជប៉ុន និងបណ្តាប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប គេបានកំពុងធ្វើការវិនិយោគនៅខេត្តជាប់សមុទ្ររបស់កម្ពុជានេះតែម្តង។ នេះ​ហើយ​ជា​គោល​នយោបាយការទូតបើកចំហររបស់កម្ពុជា។

យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការដែល ប្រទេស​គេ​ជឿជាក់ និងដាក់ទុនវិនិយោគជាមួយប្រទេសយើង ក៏ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សុខ ​សន្តិភាពផងដែរ ដូច្នេះបងប្អូនកម្មករ កម្មការិនី រួមទាំង​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គប្បី​បន្ត​រួម​គ្នា​ថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈមានសុខសន្តិភាព នឹងមាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ហើយមាន ការអភិវឌ្ឍ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        126
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm